អត់ដឹង​ថា មានសាក​សពមនុស្សក្នុង​គំនរសំរាម​ប្រឡាយ​ទឹក!

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ ​ខណៈ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​ប្រឡាយ​ទឹក​មាន​គំនរ​សំរាម​ជា​​ច្រើន ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលកន្លងមក គ្មា​នអ្នក​ដឹងទេ (លាយឡំក្លិន​​សំរាម និង​បាំង) ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ខាងលើ មាន​សភាព​ហើម​រលួយ និង​មាន​ក្លិនស្អុយ​ខ្លាំង ដែល​សង្ស័យ​អាច​ស្លាប់​ប្រហែល​៥ ឬ​ទៅ​៧​ថ្ងៃ​ទៅ​ហើយ ។ នៅ​កន្លែង​សាកសព មិន​ត្រូវ​បានឃើញ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដែល​ខណៈ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ។