​​ចងចាំឬ​អត់​! ស្អែក​​ជាព្រឹត្ត​ការណ៍​អ្វី?

រាជធានីភ្នំពេញ ៖ ​ប្រាកដ​ជា​ដឹង​​ហើយថា គឺ​នៅ​សល់​តែ​​មួយ​​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ទី​១៥ ​តុលា ២០១៦ ដែល​ជា​ថ្ងៃ​ប្រជា​រាស្ត្រ​​កម្ពុជា​មិន​អាច​បំភ្លេច​បា​ន​​នោះ ជា​ថ្ងៃ​​គម្រប់​ខួប​៤​ឆ្នាំ​​គត់ដែលសម្តេចឪ សម្តេច​តា សម្តេច​តា​​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះ​បាទ​សម្តេចព្រះ នរោត្ដម សីហ​​នុ ព្រះ​អង្គ​បាន​សោយ​ទីវ​ង្គ​ត នៅ​ទីក្រុង​ប៉េ​កាំ​ង ​ប្រទេស​ចិន​ នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ។

តាម​ការ​គ្រោងទុក​ជា​រៀង​រាល់​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​តុលា មាន​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ ព្រមទាំង​មន្ត្រី​តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា អង្គការ​ផ្សេង​ៗ នឹង​ត្រូវ​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះ​បរម​រតន​កោ​ដ្ឋិ នរោត្តម សីហ​នុ គម្រប់​៣​ព្រះ​វស្សា នៃ​ការ​សោយ​ទីវ​ង្គ​ត នា​ព្រះ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ជិត​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ​។ ដោយឡែក ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស​​ក៏​សែន​ក្ដុកក្ដួល និង​សោកស្តាយ​បំផុត ដែល​​​បាត់បង់​ព្រះ​មហា​វីរក្សត្រ​ដ៏​ឆ្នើម​​បំផុតនេះ ។​