រូបសំណាក​លោកបណ្ឌិត កែម ឡី​ បានត្រូវយកមកតម្កល់​នៅវត្តចាស់ហើយ

រាជធានីភ្នំពេញ ៖ ​ខណៈថ្ងៃនេះ ​ជាថ្ងៃទី០១នៃ​ការប្រារព្ឋពិធីបុណ្យគម្រប់១០០ថ្ងៃសព​លោកបណ្ឌិត កែម ឡីនោះ រូបសំណាក​​របស់​អ្នក​​វិភាគនយោបាយ​និងសង្គមរូបនេះ​ បានត្រូវក្រុមគ្រួសារនិង​គណៈកម្មការបុណ្យសព យកមកតម្កល់​ទុកបណ្តោះ​អាសន្ន​នៅក្នុង​បរិវេណ​វត្តចាស់​ ស្ថិតក្នុងសង្កាត់​-ខណ្ឌជ្រោយចង្វារ​ នាវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី១៤​ តុលានេះ ។

សេចក្តីរាយការណ៍​ពីទីតំាងរៀបចំបុណ្យគម្រប់១០០ថ្ងៃសពលោកបណ្ឌិត ​កែម ឡី ​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា គិតត្រឹម​វេលាម៉ោង១១និង៥៥នាទី​ថ្ងៃត្រង់ថ្ងៃសុក្រដដែលនេះ​ ក្រុមអ្នកគំាទ្រលោកបណ្ឌិត​ កែម ឡី ជាង២០០នាក់ បានចូលរួមក្នុង​ពិធី​បុណ្យនៅថ្ងៃដំបូងនេះ ។

គួររំឮកថា​ លោកបណ្ឌិត កែម ឡី ​ត្រូវបានជនដៃដល់​រហ័សនាម ​«ជួប សម្លាប់» ​បាញ់សម្លាប់​កាលពីព្រឹកថ្ងៃទី១០​ កក្កដា ២០១៦​ខណៈលោកកំពុងអង្គុយផឹកកាហ្វេ​នៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ឋនៈ​កាល់តិចបូកគោ ៕