ដឹង​ទេថា ជីវភាព​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ក្រ​ខ្សត់​ប៉ុណ្ណា?

សិល្ប:​សម័យ​ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ទូទៅ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​តថភាព​ជីវិត​របស់​អ្នក​សិល្បៈ​បុរាណ ជា​ពិសេស​ចាប៉ី​ដង​វែង​វិញ ហាក់​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​លំបាក និង​បាត់​បង់​ទី​ពឹង​យ៉ាង​ខ្លាំង។

 

សូម​ទស្សនា​ខែ្ស​វីដេអូ​ដែល​រៀបរាប់​ពី​ជីវភាព​ក្រ​លំបាក និង​ប្រវត្តិ​តស៊ូ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដែល​មាន​កេរ្ត៍​ឈ្មោះ​ល្បី​ល្បាញ លោកតា គង់ ណៃ ទាំង​អស់​គ្នា!

 

 

ដើម្បី​ចូលរួម​ចំណែក​ក្នុង​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​ចាប៉ី​បុរាណ​ខ្មែរ ផ្សារ​ទំនើប​សុវណ្ណា​កំពុងដំណើរ​ការ​នូវ​យុទ្ធនាការ «ក្ដី​សង្ឃឹម​មួយ» ដើម្បី​ប្រមូល​ថវិកា​៥% ពី​វិក្កយបត្រ​ទិញ​ទំនិញ​របស់​សាធារណ:ជន​នៅ​ផ្សារ​ទំនើប​សុវណ្ណា​ពី​ថ្ងៃទី ១៩ កញ្ញា ដល់ ១៩ វិច្ឆិកា ឆ្នាំ​២០១៦ បរិច្ចាគ​ទៅកាន់​សហគមន៍​ចាប៉ី​អមតៈ​ និង​ព្រឹទ្ធាចារ្យ​ចាស់​ជរា​ដែលកំពុង​ប្រឈម​នឹង​ជីវភាព​ទីទ័ល​ក្រ​។

 

ដឹង​ទេថា ជីវភាព​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ក្រ​ខ្សត់​ប៉ុណ្ណា?

 

នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៦ កំពូល​តារា​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ល្បីៗ​ដូច​ជា​កញ្ញា ADDA លោក ហេង​ពិទូ​ លោក សូណូ លោក កាន់​ ពេជ្រ លោក ម៉ា ចន្ទ័បញ្ញា​ និង​តន្ត្រីករ​ចាប៉ី​វ័យ​ក្មេង​ជាច្រើន​ទៀត។​ សប្បុរស​ជន​នឹង​មាន​សំណាង​ឈ្នះ​រង្វាន់ធំ​ជា​ច្រើន​ក្នុង​ការ​ប្រគំ​តន្ត្រី​ខាង​លើ​នេះ​នៅ​បរិវេណ​ខាង​មុខផ្សារ​ទំនើប​សុវណ្ណា​ផង​ដែរ។

 

កម្មវិធី​នេះ​ឧបត្ថម្ភ​ធំ​ដោយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីសូរិនស៍ ភីអិលស៊ី​សហការ​ដោយ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារ​ទំនើប​សូរិយា) ផ្សារ​ទំនើប​រតនា​ផ្លាហ្សា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា និង​ក្រុមហ៊ុនឌីជី (Digi) អ៊ីនធើណេត និង​ដៃគូ​សារព័ត៌មាន Sabay និង KQUBE។ ។

 

ព័ត៌មាន​លម្អិត សូម​ទាក់​ទង៖ 098 998 172
ហ្វេកប៊ុក:​ Sovanna Shopping Center