​អនាគត​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-commerce) នៅ​កម្ពុជា​

នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ ​វិស័យ​ឧស្សាហ​កម្ម​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក​( E-commerce) នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​របស់​ខ្លួន​នៅ​ឡើយ​។

 

ដំបូង​វា​ត្រូវ​បាន​គេ​គិត​ថា​ វិស័យ​ឧស្សាហ​កម្ម​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក (E-commerce) មិន​អាច​ជា​ជម្រើស​ ដែល​អាច​សម្រេច​បាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះទេ ដោយ​សារ​មាន​តែ​ហេតុ​ផល​ជា​ច្រើន​ដូច​ជា​ការ​ខ្វះ​ចំណេះ​ដឹង​ បទដ្ឋាន​លើ​បណ្តាញ​អ៊ីនធឺណិត​ដែល​បាន​កំណត់​និង​កត្តា​ទំនុក​ចិត្ត។ប៉ុន្តែ​ពេល​វេលា​បាន​បង្ហាញ​ថា​ទស្សនៈ​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​សារ​​ឧស្សាហកម្ម​ពាណិជ្ជ​កម្ម​អេឡិចត្រូនិក (E-commerce) មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។​ សំណួរ​នេះ​នៅ​លើ​បបូរ​មាត់​របស់​អ្នក​រាល់​គ្នា​: តើ​យើង​ត្រូវ​ចំនាយ​ពេល​ប៉ុន្មាន​ដើម្បី​ឲ្យ​វិស័យ​ឧស្សាហកម្ម​ផ្សារ​អេឡិចត្រូនិក​(E-commerce) អាច​ជ្រៀប​ចូល​ជ្រៅ​ទៅ​ក្នុង​ប្រទេស​កម្ពុជា?

វិស័យ​បច្ចេកវិទ្យា​មាន​ការ​កើន​ឡើង

ការ​រីក​ចំរើន​ផ្នែក​បច្ចេកវិទ្យា​បាន​ផ្លាស់​ប្តូរ​​ឧស្សាហកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-commerce)នៅ​កម្ពុជា។ គឺ​ប្រើប្រាស់​សេវា​កម្ម​អ៊ីនធឺណិត​ដែល​ផ្ដល់​ដោយ​ឮក្រុមហ៊ុនទូរស័ព្ទចល័ត​ជា​សេវា 3G / 4G។ ​ដោយ​សារ​កត្តា​តំលៃថោក​​សមរម្យ​បាន​​ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការកើនឡើង។ប្រជាប្រិយ​ភាព​ និង​ការ​ចាប់​អារម្មណ៍​​ក្នុង​ការ​ទិញ​ទំនិញ​អនឡាញ​​​មាន​ការ​កើន​ឡើង​ដែល​ធ្វើ​ឲ្យ​​វែបសាយ​លក់​​ទំនិញ​ Onlineជា​ច្រើន​​លេច​រូប​រាង​ដើម្បី​បំពេញ​​តម្រូវ​ការ​របស់​មហាជន។​ ក្នុង​ចំណោម​វេប​សាយ​​ហាង​ទំនិញ​ Online ទាំង​នោះ , និង គឺ​​ជា​វេបសាយ​ល្អ​បំផុត​នៅ​ប្រទេស​កម្ពុជា​។​ វេបសាយ​ទាំង​នេះ​មាន​​ប្រភេទ​ផលិតផល​ផ្សេង​គ្នា​ជា​ច្រើន​​ដែល​ក្នុង​នោះ​ពួក​គេ​​បាន​ដាក់​លក់​នូវ​ផលិតផល​របស់​ខ្លួន​ក្នុង​តម្លៃ​គួរ​ឱ្យ​ទាក់​ទាញ​។

ការ​កសាង​ទំនុក​​ចិត្ត​

នៅ​ពេល​ដែល​ចាប់​ផ្ដើម ​វិស័យ​ E-commerce ​បាន​ប្រឈម​នឹង​ភាព​ធន់​ទ្រាំ​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ដោយ​សារ​តែ​មាន​ការ​ខ្វះ​ខាត​នៃ​ការ​ទុក​ចិត្ត​ក្នុង​ចំណោម​ប្រជា​ជន។​ ប្រជា​ជន​មិន​ចង់​ប្រថុយ​​ប្រថាន​បង់​ប្រាក់​តាម​រយៈ​កាត​ឥណទាន​ ហើយ​​ទទួល​បាន​ទំនិញ​ខុស​នោះ​ទេ។​ នេះ​ជា​ហេតុផល​​អាក្រក់​ដែល​បាន​ជាន់​​បន្លិច​​ផល​ប្រយោជន៍​នៃ​ E-commeerce។​ វេបសាយ​ទិញ​ទំនិញ​អនឡាញ​បាន​ខិត​ខំ​ធ្វើ​ការ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធ​​ល្អ​និង​ថ្មី​ជូន​ដល់​អ្នក​ប្រើ​ប្រាស់។​ ដោយ​សារ​ការ​ប្រឹង​ប្រែង​អ្នក​ធ្វើ​អាជីវកម្ម​​ក្នុង​វិស័យ​ E-commeerce ​បាន​ទទួល​ជោគ​ជ័យ​ ដោយ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ពី​​ប្រជាជន​តាម​រយៈ​។​ ហើយ​ឥឡូវ​នេះ​ប្រជាជន​ជាច្រើន​​មាន​ទំនុក​ចិត្ត​ក្នុង​ការ​​​​បញ្ជា​ទិញ​​លើ​​បណ្ដាញ​​អនឡាញ​ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ។

ការ​ផ្តល់ជូននូវបទសោធន៍​ថ្មី​និង​អស្ចារ្យ

ការ​ទិញ​ទំនិញ​តាម​អនឡាញ​គឺ​ជា​បទពិសោធន៍​ថ្មី​មួយ​។​ មនុស្ស​ជា​ច្រើន​គិត​ថា​គ្មាន​អ្វី​ដែល​ល្អ​ជាង​ការ​ដែល​​ ប៉ុន្តែ​ការ​ដែល​ទំនិញ​ជា​ច្រើន​មុខ​ស្ថិត​នៅ​ក្នុង​កន្លែង​តែ​មួយ​សម្រាប់​ឲ្យ​អ្នក​ជ្រើស​រើស​ ​និង​ទទួល​បាន​ការ​ដឹក​ជញ្ជួន​ទៅ​ដល់​មាត់​ទ្វា​ផ្ទះ​របស់​អ្នក​ប្រហែល​ជា​មាន​តែ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​ប៉ុណ្ណោះ។ មនុស្ស​សព្វ​ថ្ងៃ​នេះ​កាន់​តែ​មាន​ភាព​រវល់​ ហើយ​មិន​អាច​ធ្វើ​ការ​បែង​ចែក​ពេល​វេលា​ដើម្បី​ទៅ​ដើរ​មើល​ទំនិញ​តាម​ហាង​ជា​ច្រើន​ ​និង​ទិញ​វា​នោះ​ទេ​។ តាម​រយៈ​វេបសាយ​លក់​ទំនិញ​អនឡាញ ពួក​គេ​អាច​ទទួល​បាន​នូវ​ទំនិញ​ថ្មី​បំផុត​ និង​មាន​ម៉ាក​សញ្ញា នៅ​កន្លែង​តែ​មួយ ហើយ​ពួក​គេ​អាច​ធ្វើ​ការ​បញ្ជារ​ទិញ​ដោយ​គ្រាន់​តែ​ចុច​ ពីរ ទៅ បី ប៊ូតុង​ រួច​ជ្រើស​រើស​សេវាកម្ម​បង់​លុយ​តាម​រយៈ​អ្នក​ដឹក​ទំនិញ​ អ្នក​នឹង​ទទួល​បាន​ និង​ដល់​គេហដ្ឋាន​របស់​អ្នក​តែ​ម្ដង។​ ទាំង​នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ការ​ទិញ​ទំនិញ​តាម​អនឡាញ​កាន់​តែ​មាន​ការ​ពេញនិយម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

សេចក្តីសន្និដ្ឋាន

អនាគតនៃ e-commerce នៅ​កម្ពុជា​នឹងកាន់តែមានភាពរីកចម្រើន ហើយសក្តានុពលនៃការរីកចម្រើនរបស់វាយើងពិតជាមិនអាចវាយតម្លៃអំពីដែនកំណត់ថាតើវាអាចលូតលាស់បានប៉ុណ្ណានោះទេ។ ម្យ៉ាងវិញទៀតនោះឱកាសរបស់វាគឺច្រើនគ្មានទីបញ្ចប់នោះទេ ខណៈដែលចំនួននៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមានការកើនឡើងជាលំដាប់។ ហាងទំនិញអនឡាញបានផ្ដល់ភាពងាយស្រួលដល់អតិថិជន។ជាមួយនឹងអត្ថបទប្រយោជន៍ជាច្រើនទៀតនៃវិស័យ e-commerce សម្រាប់កម្ពុជាបានធ្វើឲ្យវាឆ្ពោះទៅរកគោលដៅនៃការរីកចម្រើន។

 

  • ​អនាគត​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ (E-commerce) នៅ​កម្ពុជា​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: