«ហ៊ុយ ហ៊ុយ » របស់ ពេជ្រ សោភា ប្លែកទៀតហើយ (មានវីដេអូ)

6 Videos


បន្ទាប់ពីការទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់ទស្សនិកជននៅលើបណ្តាញសង្គមជាមួយនឹងបទចម្រៀងមួយបទមានចំណងជើងថា «អូនទៅហើយ» កាលពីពេលថ្មីៗ ពេលនេះ កំពូលតារាចម្រៀង ពេជ្រ សោភា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ មានចំណងជើងថា «ហ៊ុយ ហ៊ុយ» មានការគាំទ្រមិនចាញ់បទមុនៗឡើយ ។

«ហ៊ុយ ហ៊ុយ » របស់ ពេជ្រ សោភា ប្លែកទៀតហើយ (មានវីដេអូ)

គេសង្កេតឃើញថា Teaser បទថ្មីនេះមានលក្ខណៈខុសប្លែកពីបទមុន ដោយសារតែបរិយា កាសមានភាពសប្បាយរីករាយ ជាមួយនឹងចង្វាក់ភ្លេងបែបញាក់កន្ត្រាក់អារម្មណ៍ ផ្សំជាមួយ ឧបករណ៍ភ្លេងឆៃយ៉ាំដែលជារបាំប្រជាប្រិយរបស់ខ្មែរដ៏រស់វើក ។

«ហ៊ុយ ហ៊ុយ » របស់ ពេជ្រ សោភា ប្លែកទៀតហើយ (មានវីដេអូ)

ជាពិសេសមានការបង្ហាញ វត្តមានតារាកំប្លែងជើងចាស់ នាយក្រឹម បានចូលខ្លួនមកបញ្ចេញភាពក្រមិចក្រមើមជាមួយនឹង តារាចម្រៀង ពេជ្រ សោភា ធ្វើឱ្យផ្ទៃបទទាំងមូលពោរពេញដោយភាពសប្បាយរីករាយ និង ភាពទាក់ទាញបំផុត ។

«ហ៊ុយ ហ៊ុយ » របស់ ពេជ្រ សោភា ប្លែកទៀតហើយ (មានវីដេអូ)

ចង់ដឹងថា បទចម្រៀងដ៏ថ្មីសន្លាងនេះមានភាពសប្បាយរីករាយយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នាដូចតទៅ ៕ ប្រមាញ់តួ