មេម៉ាយ​ខ្មៅ (Black Widow) ប៉ះ​ជាមួយ​នឹង​ Super Man ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​របស់ Huawei P9

ក្រោយ​ពី​ការ​ប្រកាស​នូវ​ទូរសព្ទ​លំដាប់​កំពូល​ត្រកូល P ដែល​មាន​ឈ្មោះ​ថា Huawei P9 របស់​ខ្លួន ក្រុមហ៊ុន​ Huawei ក៏​ចាប់​ផ្ដើម​បង្ហោះ​នូវ​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​បន្ត​បន្ទាប់​។

មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សព្វផ្សាយ​ទាំង​នោះ​ ហាក់​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ការ​ចាប់​អារម្មណ៍​ជាង​គេ ពី​ព្រោះ​តែ Huawei បាន​ជ្រើសរើស​​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​ចំនួន​​ ២ នាក់​​ មក​ចូល​រួម​សម្ដែង​ក្នុង​វីដេអូ​មួយ​នេះ ដែល​ម្នាក់​គឺ​ជា​អ្នក​នាង Scarlett Johansson ដែល​ធ្លាប់​បាន​ដើរ​តួ​ជា​វីរ​នារី​ Black Widow នៅ​ក្នុង​សែស្រឡាយ​ខ្សែភាពយន្ត Avengers របស់​ Mavel ឯ​ម្នាក់​ទៀត​គឺ​លោក Henry Cavill ដែល​ធ្លាប់​បាន​ដើរ​តួ​ជា​ Super Man ក្នុង​ខ្សែភាពយន្ត Man Of Steel របស់ DC។

ប៉ុន្តែ​វីដេអូ​ផ្សព្វផ្សាយ​មួយ​នេះ​មិន​ទាន់​ពេញ​លេញ​នូវ​ឡើយ​ទេ ដូចនេះ​រង​ចាំ​តាម​ដាន​ការ​បញ្ចេញ​នូវ​វីដេអូ​ពាណិជ្ជកម្ម​ដ៏​ពេញ​លេញ​ទៅ​មើល​ថា​សាច់​រឿង​នឹង​ក្លាយ​ជា​យ៉ាង​ណា៕

ដោយ ៖ ជលស័យ

  • មេម៉ាយ​ខ្មៅ (Black Widow) ប៉ះ​ជាមួយ​នឹង​ Super Man ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ថ្មី​របស់ Huawei P9已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កំសាន្ត
Tags: