​រថយន្ត​CRV​បុក​ជាមួយ​សាំ​យ៉ុង​ដឹង​កម្មករ​រោងចក្រ​ក្រឡាប់​បះជើង​របួស​មនុស្ស​ធ្ងន់​ស្រាស​២៥​នាក់​

ខេត្តព្រះសីហនុ៖ មនុស្សប្រមាណ២៥នាក់ ប្រុស៧នាក់ ស្រី១៨នាក់ របួសធ្ងន់៤នាក់ ស្រាល១៩នាក់ ក្នុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តសាំយ៉ុងដឹកកម្មករ និងរថយន្ត CRV បើកបញ្ច្រាសទិសគ្នាបុកបណ្តាលឲ្យរថយន្តសាំយ៉ុងក្រឡាប់បះជើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ១៩៣ និង១៩៤ស្ថិតក្នុងភូមិអូរ ចំណារឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ka-14-10-2016-05

យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នោះបង្កឡើងដោយសាររថយន្ត CRV ពណ៌ទឹកប៊ិចពាក់ ស្លាកលេខភ្នំពេញ2B-៦៦៩២ បើកបរដោយ ឈ្មោះ Low kok Beng ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅ ទីក្រុងភ្នំពេញបើក ក្នុងទិសដៅពីព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចកើតហេតុរថយន្តCRVនេះបានរេចង្កូត ចូលផ្លូវម្ខាងទៀតហើយបុករថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ2A -5863 ដឹកកម្មកររោងចក្របណ្តាលឲ្យរថយន្តសាំយ៉ុងក្រឡាប់ជាច្រើនត្រឡប់ខ្ទាតចូលក្នុងព្រៃ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយកើតហេតុភាគីខាងរថយន្តបង្កមិនបានរត់ទៅណានោះទេ។

img-20161013-wa0040

ប្រភពបន្តថា ក្នុងឧប្បត្តិហេតុនោះបានបង្កឲ្យមានរងរបួសធ្ងន់ និងស្រាលសរុបចំនួន២៥នាក់ ប្រុស៧នាក់ ស្រី១៨នាក់ របួសធ្ងន់៤នាក់បញ្ជូនចូល គ្លីនិក ផូវណ្ណី វាលរេញ ១៨នាក់ប្រុស៤នាក់ គ្លីនិក វណ្ណឌី វាលរេញ ៥នាក់ប្រុស២នាក់ គ្លីនិក សេតេ ២នាក់ប្រុស១នាក់ ។ ចំពោះមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោយឡែក អ្នកបើកបររថយន្ត CRV ត្រូវបានឃាត់ខ្លួនរងចាំការដោះស្រាយតាមផ្លូវច្បាប់៕ សមុទ្រខៀវ

ka-14-10-2016-07