វីរបុរស Hacker ដែល​វេបសាយ​មួយ​ចំនួន​​បាន​ចុះ​​ផ្សាយ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​

កាល​ពី​ពេល​ថ្មី​នេះ​មាន​​វេបសាយ​សារព័ត៌មាន​ទាំង​ក្នុង​និ​ង​ក្រៅ​ប្រទេស​មួយ​ចំនួន​តូច​បាន​ធ្វើ​ចុះ​ផ្សាយ​​ពី​រឿង​រ៉ាវ​បុរស​ជា​ Hacker ម្នាក់​ដែល​មាន​ឈ្មោះ​ថា Hamza Bendelladj អាយុ ២៥ ជន​ជាតិ​ប៊ែហ្សិក​ ​​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត​​ព្រោះ​តែ​បាន​លួច​ប្រាក់​ពី​ធនាគា​ចំនួន 400 លាន​ដុល្លារ​ហើយ​បរិច្ចាគ​ប្រាក់​ទាំង​នោះ​ទៅ​ឲ្យ​ប្រជាជន​ក្រីក្រ​។

បើ​យោង​តាម​ឯកសារ​ខ្លះៗ​​របស់​ FBI ដែល​បាន​​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ  រឿង​រ៉ាវ​ទាំង​នេះ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ Hamza Bendelladj គ្រាន់​តែ​ជា​តែ​អ្នក​រួម​គំនិត​ក្នុង​បង្កើត​វីរុស​កុំព្យូទ័រ​ដែល​មាន​ឈ្មោះ​ថា Spyeye Trojan តែ​ប៉ុណ្ណោះ។ ដោយ​សារ​មេរោគ​នេះ​គាត់​​បាន​លុកលុយ​ចូល​កុំព្យូទ័រ​របស់​ធនាគារ​នៅ​អាមេរិក ដែល​បាន​ធ្វើ​ឲ្យ​កុំព្យូទ័រ​ជា​ច្រើន​លាន​គ្រឿង​របស់​ធនាគារ​នៅ​​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​រង​ផល​ប៉ះពាល់។ ប៉ុន្តែ​មេរោគ​មួយ​នេះ​មាន​ប្រសិទ្ធភាព​នៅ​ចន្លោះ​ឆ្នាំ 2009 ដល់​ 2011 តែ​ប៉ុណ្ណោះ។

 

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Hamza Bendelladj ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ធ្វើ​សត្យាប័ន​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ 2013 ហើយ​គាត់​ត្រូវ​រង​បទ​ចោទ​ប្រកាន់​រហូត​ទៅ​ដល់ 23 ករណី ដែល​បាន​ធ្វើ​ឲ្យ​គាត់​​​ជាប់​គុក​រហូត​ទៅ​ដល់ 30 ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជិត 14 លាន​ដុល្លារ។

ចំណែក​ឯ​រូបថត​បុរស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ភ្ជួរ​ករ​នោះ​គឺ​មាន​ឈ្មោះ​ថា Hussein Khadri មិន​ជា​លោក Hamza Bendelladj នោះ​ទេ៕ ()

បុរស​ម្នាក់នេះ​មាន​ឈ្មោះ​ថា​ Hussein Khadri

ទស្សនា​វីដេអូ​​ពេល​ដែល​ Hamza Bendelladj ត្រូវ​ចាប់​ខ្លួន​នៅ​​ក្នុង​ប្រទេស​ថៃ ៖

ប្រែសម្រួល ៖ ជលស័យ
ឯកសារយោង ៖  និង 

  • វីរបុរស Hacker ដែល​វេបសាយ​មួយ​ចំនួន​​បាន​ចុះ​​ផ្សាយ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:វីដេអូ
Tags: