ហ្វីហ្វី ត្រូវ​បាន​បុរស​ម្នាក់​​ផ្ញើសារ​ សុំ​ដេក​ជា​មួយ ហើយ​ជេរ​នាង​កប់ៗ​មាត់ ក្រោយ​ទទួល​បាន​ការ​បដិសេធ

(ភ្នំពេញ)៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន ខណៈតារាសម្តែងស្រី កញ្ញា ហ្វីហ្វី នៅសុខៗ​​ក៏​ស្រា​ប់​តែមានបុរសម្នាក់ បានផ្ញើរមកសុំដេកជាមួយ និងថែមទាំងជេរបញ្ចោរ ហៅនាងសុទ្ធតែ «មីថោក» និងពាក្យអសុរោះជាច្រើនទៀត បង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

បើតាមការបង្ហោះឲ្យដឹងពីសាមីខ្លួន កញ្ញា ហ្វីហ្វី គឺដំបូងឡើងម្ចាស់ Account Facebook​ ម្នាក់​មា​ន​ឈ្មោះថា Senghong Sin បានផ្ញើសារតាម​រយៈឆាតហ្វេសប៊ុកមក កញ្ញា ហ្វីហ្វី ដោយសុំ​នាង​គេងជាមួយ។ ប៉ុន្តែភ្លាមៗនោះ តារាស្រីកញ្ញា ហ្វីហ្វី ក៏បានឆ្លើយតបវិញថា Fuck ur mom ?​ ដែ​ល​នាំឲ្យបុរសម្នាក់នេះ ក្តៅចិត្តហើយ ក៏បានយកសាររបស់នាង ទៅបង្ហោះភ្ជាប់ជាមួយ​ការសរ​សេ​​​រថា «មើលមុខមីថោក​ហ្នឹងឲ្យហើយទៅ ...»។

បន្ទាប់ពីមានរឿងនេះកើតឡើង តារាសម្តែង កញ្ញា ហ្វីហ្វី បានប្រតិកម្មឆ្លើយតបបុរសម្នាក់នេះវិ​ញ​ថា «សូមជួយមើលបុរសថ្លៃថ្នូរ តើការឆ្លើយតបក្នុងឆាត នឹងញ៉ុម (ខ្ញុំ) ជាស្រីដូច ដែលគេជេរមែន»។ ជា​មួយគ្នា​នឹងការប្រតិកម្មរបស់ កញ្ញា ហ្វីហ្វី នេះដែរ ក៏មានការ Comment គាំទ្រ និងចាត់ទុក បុរសម្នាក់នោះ ជាមនុស្សឈ្លើយផងដែរ។

ទោះបីជាយ៉ាងនេះ​ពិតមែន តែគេនៅពុំទាន់ដឹងទេថា តើតារាស្រី កញ្ញា ហ្វីហ្វី ជាមួយ​នឹង បុរសម្នាក់នេះធ្លាប់ មានបញ្ហាឬមានជម្លោះអ្វី ជាមួយគ្នាកាលពីមុននៅឡើយទេ ខណៈកន្លងមកនាង ពុំដែលធ្លាប់ផ្ទុះជម្លោះ ដ៏ក្តៅក្រហាយនេះ ជាមួយនរណាម្នាក់នោះ​ឡើយ៕

ប្រភព ៖
Khmertalking

កំណត់ត្រាខ្មែរឡូត៖

កាលពីពេលន្លងទៅនេះ ក៏មានរូបថតសិចស៊ីមួយសន្លឹក ពីសំណាក់តារាសម្តែងស្រីកញ្ញា ហ្វីហ្វី នេះដូចគ្នា ដែលត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាងក្រោយពីប្រុសៗរួមជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមជាច្រើនដែលបានឃើញហើយនោះធ្វើឲ្យពួកគេមានអារម្មណ៍មិនស្ទើរឡើយខណៈរូបថតនេះមានលក្ខណៈសិចស៊ីបង្ហាញឲ្យឃើញសាច់សខ្ចីជាមួយការរំលេចសាច់សុដន់អត់ពាក់អាវទ្រនាប់ស្ទើរមើលឃើញទាំងស្រុកនៅកណ្តាលវាលផងនោះ។

តារាវ័យក្មេងកញ្ញា ហ្វីហ្វី ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថានាងក៏ជាតារាស្រីមួយដួងដែលចូលចិត្ដបង្អួតពីភាពហ៊ឺហារនិងការប្រើប្រាស់សម្ភារៈទំនើបតម្លៃថ្លៃៗផងដែរ។ មិនតែប៉ុណ្ណោះនាងក៏មានឈ្មោះជាតារាស្រីសិចស៊ីចូលចិត្ដបញ្ចេញរបស់ល្អៗឲ្យមហាជនទស្សនាមិនចេះជិនណាយទៀតផង។ ជាក់ស្ដែងថ្មីៗនេះកញ្ញា ហ្វីហ្វី បានរំលេចរូបថតមួយសន្លឹកបង្ហាញឲ្យឃើញសាច់សុដន់អត់មានពាក់អាវទ្រនាប់យ៉ាងមូលក្លំមើលទៅគួរឲ្យគ្រឺតក្នាញ់ ដែលនាំឲ្យបុរសៗ ភាគច្រើនដែលបានឃើញរូបថតនេះហើយហាក់ មានការចាប់អារម្មណ៍មិនតិចឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload