បេននី យ៉ាង ផ្តាំឱ្យអ្នករិះគន់ របស់នាង កាត់បន្ថយ នូវការរិះគន់

ភ្នំពេញ៖ តារាសម្តែងកញ្ញា បេននី យ៉ាង បានផ្តាំផ្ញើរដល់អ្នកលេង ហ្វេសប៊ុកនិងអ្នករិះគន់ថា អ្នកដែលតែងតែរិះគន់ និងមិនពេញចិត្ត នាងសូមអោយកាត់ បន្ថយការរិះគន់ សម្រាប់នាងដែលបានបញ្ចេញ ភាពសិចស៊ីកន្លងមក។

សូមរំលឹកថា តារាសម្តែងសិចស៊ីល្បីក្នុងឆ្នាំ២០១៥កញ្ញា បេននី យ៉ាង ត្រូវបានសារព័ត៌មានក្នុង ស្រុកចុះផ្សាយនិងមហាជន រិះគន់ នាងចំពោះរឿង "បង្ហាញភាពស្រើ 10:44 AM 10/14/2016បស្រាលនិងសិចស៊ីជាមួយ អេនឌី ឱ្យកក្រើកពិភពសិល្បៈ" និង "ថតរូប​អាក្រាតក្នុងបន្ទប់សណ្ឋាគារអោយទស្សនាវដ្តីមួយ" ។

កញ្ញា បេននី យ៉ាង បានផ្តាំផ្ញើរដល់អ្នកលេងហ្វេសប៊ុក និងអ្នករិះគន់ថា អ្នកដែលតែងតែរិះគន់ និងមិនពេញចិត្តនាង សូមអោយកាត់ បន្ថយការរិះគន់។ ភាពសិចស៊ីនេះជាវាចំណែកក្នុងសិល្បៈ ដើម្បីបំរើដល់ទស្សនិកជននិង មហាជនប៉ុណ្ណោះ។ ចំពោះភាពសិចស៊ី សម្រាប់ឆ្នាំ២០១៦នេះ នាងមិនប្រាកដថា នឹងធ្វើខ្លួនអោយសិចស៊ីបែបណានោះទេ ឬសិចស៊ីអោយខ្លាំងជាងមុនយ៉ាងណាឡើយ ពីព្រោះនាងមិនទាន់ច្បាស់ចំពោះគម្រោង រៀបចំខ្លួនអោយសិចស៊ីសម្រាប់ឈុតថ្មី២០១៦។

កញ្ញា បេនន យ៉ាង បានប្រាប់ LookingTodayថា "សម្រាប់ខ្ញុំមិននឿយហត់ ឡើយក្នុងការបញ្ចេញ ខ្លួនសិចស៊ី ពីព្រោះសម្រាប់ខ្ញុំវាជា ចំណងចំណូលចិត្តរបស់ខ្ញុំ តាំងពីខ្ញុំមិនទាន់ជាអ្នកសិល្បៈឬជាតារា។ ភាពសិចស៊ីនេះហើយជា ចំណូលចិត្តរបស់ខ្ញុំ ដូច្នេះវាគ្មាន ការនឿយហត់ទេ។ វាជារឿងធម្មតាៗ។ ពេលឃើញមានការរិះគន់ ចំពោះខ្ញុំរឿងសិចស៊ីនេះ ខ្ញុំដូចជាគ្មានការតបតវិញ ឬបាក់ទឹក ចិត្តឡើយ។ ការរិះគន់ក៏មាន ការគាំទ្រ ក៏មានរឹតតែច្រើន"។

សូមបញ្ជាក់ថា តារាសិចស៊ីរូបនេះកំពុងទទួលសរសើរ យ៉ាងខ្លាំងចំពោះរូបរាងដ៏ខ្ពស់ស្លីម របស់នាងដែលសាច់សខ្ចី ហើយជាមួយ គ្នានោះនាងក៏ទទួលបានការរិះគន់ពីសំណាក់ទស្សនិកជនមួយចំនួនដែលមិនពេញចិត្តនាងដែរ។ តារាបង្ហាញម៉ូតសិចស៊ីលំដាប់ កំពូល កញ្ញា បេននី យ៉ាង បានធ្លាប់ប៉ះជាមួយលោក អេន ឌី ដែលតារាប្រុសល្បីថត អោបស្រីៗស្ទើរតែរាប់ភ្លេច ក្នុងឈុតស្រើប ស្រាល និងសិចស៊ីឱ្យផលិតកម្មជាច្រើនកាលពីថ្មីៗនេះផងដែរ។

កញ្ញា បេននី យ៉ាង ជាតារាបង្ហាញម៉ូតមានវ័យ២១ឆ្នាំ មានសម្បុរសខ្ចីដូចពងមាន់បក ដែលកំពុងបកជំហាន លូកចូលក្នុងវិស័យ សម្តែងជាខ្លាំងក្រោយពេលបញ្ចេញសាច់ទ្រូងនិងដង។ នាងជាតារាមួយរូបកំពុងតែបណ្តា ផលិតកម្មនានាមើលឃើញ រូបសម្រស់ និងសមត្ថភាពហៅសម្តែង និងថតបទចម្រៀងខារ៉ាអូខេ។

តារារូបនេះមានកម្ពស់ខ្ពស់ ដែលសមនឹងរូបរាងស្លីម ស៊ីគ្នានឹងមុខចង្កាស្រួចដូចបន្លែការ៉ូត ដែលមនុស្សគ្រប់ចង់ញាំ។ អ្វីដែលពិសេស លើដងខ្លួនរបស់នាងសម្រាប់បុរសៗ នោះគឺភាពសិចស៊ីបញ្ចេញសាច់ទ្រូង ដ៏មូលក្រឡង់ដូចស្ពៃក្តោប ធំសមួយគូរដែលធ្វើឱ្យក្រុម បុរសស្រក់ទឹកមាត់នឹងនាង៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload