កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

​រាជធានីភ្នំពេញ ៖ គូស្នេហ៍​មួយគូបន្ទាប់ពី​​ចេញ ពី​ញ៉ាំ​អាហារ​រួច ​ក៏ជិះម៉ូតូ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជនសង្ស័យ​២​នាក់​​បាន​ភ្ជង់ និង​វាយ​ប្លន់​​យក​ម៉ូតូ​របស់​នារី​ ជា​សង្សារ​​ទៅ​បាត់​ដោយ​សុ​វត្តិភាព កាលពី​វេលា​ម៉ោង០​១ ​និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ​តុលា នៅ​ទល់មុខ​ផ្ទះអត់លេខ​លើផ្លូវ​បេតុង ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​ឈ្មោះទោ ស្រី​ម៉ុជ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក ZOOMER-X ពណ៌​ក្រហម បិទ​តែម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1DE 5415 ។ ចំណែក​បុរស​​សង្សារ​​ឈ្មោះ​អឹង ស៊ី​ងួ​ន​ អាយុ​២៨​ឆ្នាំ ជាអ្នកលក់ដូរ មិន​ប្រាប់​អា​ស័​យ​ដ្ឋា​ន ។

បើតាម​សម្ដី​​នារី​​រង​គ្រោះ​​​និយាយ​ថា មុន​ពេល​កើតហេតុ ​រូបគេ​មាន​គ្នា​ពីរ​នាក់​សង្សារ​បាន​ចេញពី​ហូប​អី​នៅ​ម្តុំ​ទួល​គោក ហើយ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​ នៅ​ម្តុំ​ភូមិ​ព្រែក​ទាល់ ដោយ​បាន​ជិះ​ម្នាក់​មួយ​គ្រឿង ក្នុង​នោះ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូម៉ាក​ZOO​MERX ចំណែក​សង្សារ​ប្រុស​​ជិះ​ម៉ូតូ​ម៉ាក TODAY ពណ៌​ក្រហម ដោយ​បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ ២៧១​ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​

ត្បូង ។

លុះជិះ​​មក​ដល់​ចំណុច​កើតហេតុ ​បាន​បត់​ស្ដាំ​ចូល​ទៅ​តាម​ផ្លូវ​បេតុង ឆ្ពោះទៅ​ភូមិ​ព្រែក​ទាល់ ​​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​PCX មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​ដំនើរ​តាម​ផ្លូវ​មក​ពីក្រោយ ​រួច​​កៀរ​ម៉ូតូ​ពួក​គេ​​ឱ្យ​ឈប់​ ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាង​ក្រោយ​បាន​ដក​ កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​និង​វាយ​បុរស​ជា​សង្សារ​បណ្តាល​ឱ្យ​​បែកក្បាល​ហូរ​ឈាម រួច​​ភ្ជង់​គំរាម​នារី​រង​គ្រោះ យក​​ម៉ូតូ​បាន​រួច​ ​នាំ​​​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត។ បុរស​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​ចោរប្លន់​មួយ​ក្រុម​ដេញ​កាប់​ហើយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ខណៈ​គេ​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​កាលពី​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ ត្រង់​ចំណុច​ភូមិ​ទំនប់ ផ្លួ​វ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជា​ម្ចាស់​ម៉ូតូ​បាន​ជិះ​ម៉ូតូ​ទៅ​យក​ប្អូនប្រុស​ចេញពី​កន្លែង​ធ្វើ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​តាម​ផ្លូវ​ម៉ុង​ឫ​ទ្ធី ហើយ​បំណង​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង មាន​ម៉ា​កណិច ពណ៌​ស​មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​ដេញ​ពីក្រោយ​ហើយ​កៀរ​ផ្ដួល​ពួក​គាត់ រួច​បាន​ដក​ដាវ​ចំនួន​ពីរ​ដើម​កាប់​ជន​រង​គ្រោះ​ពីរ​នាក់​បងប្អូន​បណ្ដាល​ឲ្យ​រង​បួស​រយះ​ខ្នង​ខាងឆ្វេង​។

ដូច្នេះ​ហើយ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​រត់​ចោល​ម៉ូតូ​ដើម្បី​គេចខ្លួន​ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់ បាន​រត់​មក​លើក​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាត់​ទៅ​ដោយ​សុវត្ថិភាព​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ហើយ​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ពីរ​នាក់​បងប្អូន​មានឈ្មោះ ឌឿ​ន ចាប ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រ៉ា​ដា ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​មានស្រុក​កំណើត​ភូមិ​ដំណាក់​វែក ឃុំ​ឫស្សី​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ចំណែក​ម្នាក់​ទៀត​ជា​ប្អូនប្រុស​ជន​រង​គ្រោះ​ខាងលើ ដែល​អង្គុយ​ខាងក្រោយ​មានឈ្មោះ ឌឿ​ន ទ្រី អាយុ​១៧​ឆ្នាំ មុខរបរ​ដូច​គ្នា ស្នាក់​នៅ​ជាមួយ​គ្នា។

ហើយ​ម៉ូតូ​ដែល​ត្រូវ​បាន​ចោរ​កាប់​ប្លន់​យក​ទៅ​បាន​សម្រេច​នោះ គឺ​ម៉ាក​ស្មាស​វី​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1BB-8945 ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ បាន​ត្រូវ​សាច់ញាតិ​ឌុ​ប​តាម​ម៉ូតូ​យក​ទៅ​ដេរ​របួស​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ម្នាក់ និង​ម្នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ពេល​ក្រោយ​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ភ្នំពេញ​ថ្មី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់

កុំចេះ​តែ​ហ៊ាន! ស្រីស្អាតម្នាក់ ​ត្រូវចោរ​ភ្ជង់ប្លន់​ម៉ូតូ ZOOMER-X បាត់