ប្រមុខ​ដឹកនាំ​កម្ពុជា​សម្ដេច​​ហ៊ុន សែន​ ​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ជូន​ប្រទេស​ថៃ

រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មាន អំពីការយាងសុគត របស់ព្រះរាជាថៃ ភូមិបុល អាឌុលយ៉ាដេត បានប៉ុន្មានម៉ោងមុននេះ ប្រមុខដឹកនាំប្រទេសកម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលិខិតរំលែកទុក្ខ ជូនចំពោះនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ច័ន្ទអូឆា ក៏ដូចជាប្រជាជនថៃទាំងអស់ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងលិខិតរំលែកទុក្ខនោះបានបញ្ជាក់ថា “ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត គឺជាព្រះមហាក្សត្រដែលគ្រងរាជ្យសម្បត្តិ យូរបំផុតក្នុងពិភពលោក”។ “តាងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការរំលែកទុកយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ”៕

Loading...

ប្រភព៖ kqube