ភាគហ៊ុន​ ​Samsung​ ងើបឡើង​វិញក្រោយ​ខាត​ជាង​ ​៥​ ​ប៊ីល​លាន​ដុល្លារ

តម្លៃភាគ​ហ៊ុន​របស់​ ​Samsung​ ​បាន​ងើប​ឡើង​សាជាថ្មី​ប្រមាណ​ ​០,៨​ ​%​ ​នា​ព្រឹក​សុក្រ​ ​ក្រោយ​តម្លៃ​ហ៊ុន​​​បន្ត​ធ្លាក់​ជាប់ៗ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​។

 

ភាគហ៊ុន​ ​Samsung​ ងើបឡើង​វិញក្រោយ​ខាត​ជាង​ ​៥​ ​ប៊ីល​លាន​ដុល្លារ

 

ទន្ទឹម​នឹង​ការ​ងើប​តម្លៃ​ហ៊ុន​យ៉ាង​ណា​ ​Samsung​ ​បង្ហាញ​ថា​ពួក​គេ​នៅ​តែ​ត្រូវ​ចំណាយ​ប្រមាណ​ ​៣​ ​ប៊ីល​លាន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​លើ​សង្វាក់​ផលិតកម្ម​ផលិត​ស្មាតហ្វូន​ ​ក្រោយ​បញ្ហា​ ​Galaxy Note 7​ ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាត​ប្រាក់​ចំណេញ​​ប្រមាណ​ ​៥,៧​ ​ប៊ីល​លាន​ដុល្លារ។

 

ទាក់ទង​ករណី​នេះ​ ​លោក​ ​Park Jung-hoon​ ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​HDC Asset Management​ ​ដែល​កាន់​កាប់​ភាគហ៊ុន​មួយ​ចំនួន​ធំ​នៅ​ក្នុង​ ​Samsung​ ​ថ្លែង​ថា​ ​Samsung​ ​នឹង​ប្រើប្រាស់​ ​Galaxy​ ​S7​/S7 Edge ​ដើម្បី​ស្រោចស្រង់​ភាព​ខូច​ខាត​ ​ហើយ​នឹង​ស្តា​កិត្តិយស​មក​វិញ​ដោយ​ការ​បញ្ចេញ​ ​Galaxy S8៕

 

អាន​បន្ត​ ​៖​ ប្រធាន​ផ្នែក​ទូរសព្ទ​ Samsung ប្ដេជ្ញា​ ​សាង​ជំនឿ​ចិត្ត​អ្នក​ប្រើ​ប្រាស់​វិញ​ឲ្យ​បាន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​channelnewsasia