ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

តោះជួបជាមួយនឹងខ្លាឃ្មុំយក្សពណ៌សលាយត្នោតឈ្មោះ ឈីចាយ (Qizai) ទាំងអស់គ្នា។ ខ្លាឃ្មុំដែលមានអាយុទើប ៧ឆ្នាំ សព្វថ្ងៃកំពុងរស់នៅក្នុងតំបន់ជ្រលងផេនដា ហ្វរពីង (Foping Panda Valley) នៃខេត្ត សានស៊ី (Shaanxi) ។ ឈីចាយ (Qizai) ត្រូវបានគេជឿជាក់ថាជាខ្លាឃ្មុំដែលមានរោមពណ៌សលាយត្នោតតែមួយប៉ុណ្ណោះលើលោក។

ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

ឈីចាយ ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវក្នុងភូមិភាគកណ្តាលនៃប្រទេសចិនដែលពេលនោះវាមានអាយុត្រឹមតែពីរខែប៉ុណ្ណោះ។ ឈីចាយ ត្រូវបានបញ្ជូននទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ ចិញ្ចឹម បង្កាត់ពូជ និងសង្គ្រោះសត្វព្រៃកម្រ សានស៊ី (Shaanxi Rare Wildlife Rescue, Breeding and Research Center) ដើម្បីទទួលការបីបាច់ថែរក្សា។ ក្រោយមកទើបត្រូវបញ្ជូនមកទីកន្លែងដែលគេរស់នៅសព្វថ្ងៃនេះក្រោមការមើលថែរបស់ ហឺស៊ីន (He Xin) ១៨ ម៉ោងក្នុងមួយថ្ងៃ។

ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

អ្នកមើលថែ ឈីចាយ បាននិយាយប្រាប់ ម៉ែល អនឡាញ (Mail Online) ថា “វាហាក់ដូចជាយឺតជាខ្លាឃ្មុំផ្សេងៗទៀត ប៉ុន្តែក៏គួរឱ្យស្រឡាញ់ជាងគេដែរ…រាល់ខ្លាឃ្មុំទាំងអស់នៅទីនេះសុទ្ធតែមានឈ្មោះ។ ពេលដែលខ្ញុំហៅឈ្មោះខ្លាឃ្មុំដែលមានពណ៌សខ្មៅ វាបានរត់មកខ្ញុំយ៉ាងលឿន។ ប៉ុន្តែ ឈីចាយ គឺត្រូវការពេលបន្តិចទម្រាំតែវាយល់”។

ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

បច្ចុប្បន្ន ឈីចាយ មានទម្ងន់ធ្ងន់ជាង ១០០គីឡូក្រាម និងត្រូវការស៊ីឫស្សីអស់ចំនួន ២០ គីឡូក្រាមរៀងរាល់ថ្ងៃ។ ឈីចាយ ត្រូវបានគេឱ្យស៊ីចំណី ៥ ដងក្នុងមួយថ្ងៃ។ ក្រៅពីឫស្សី ខ្លាឃ្មុំកម្រនេះក៏ត្រូវស៊ីនំប៉ាវ និងផឹកទឹកដោះគោផងដែរ។

ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

ដោយ ឈីចាយ ក៏មានវ័យសមល្មម ដូច្នេះ អ្នកស្រាវជ្រាវកំពុងរៀបចំបង្កាត់ពូជវាផងដែរ។ ឆាប់ៗខាងមុខនេះ ពួកគេនឹងស្វែងយល់ពីរូបរាង និងហេតុផលដែលធ្វើឱ្យពណ៌របស់វាខុសប្លែកពីមេរបសវាដែលមានពណ៌សខ្មៅធម្មតា៕

ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​

ប្រភព ៖ mohameas

Loading...

  • ខ្លាឃ្មុំពណ៌សលាយត្នោតដែល​​យើង​កម្របាន​ឃើញ​ក្នុង​លោក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: