អស់​​ទាស់! បុរស​​អាក្រាត​​កាយ​​​ម្នាក់ មក​​​​ហាត់​​រាំ​​យូ​​​ហ្គា​ លើ​​ដំបូល​​​ឡាន​​ប៉ូលិស​​ធ្វើ​​ព្រ​​ងើយ(វីដេអូ)

(អង់គ្លេស)៖ បុរសអាក្រាតកាយម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគេឡើងទៅរាំ និងហាត់យូហ្គានៅលើដំបូលរថយន្តប៉ូលិស ធ្វើឲ្យអ្នកដំណើរនាំគ្នាឈរមើលពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Bristol ប្រទេសអង់គ្លេស ដោយប៉ូលិស២នាក់ព្យាយាមល្បួងបុរសនោះឲ្យចុះពីរថយន្ត តែបានគេបដិសេធ ហើយថែមទាំងឡើងឈររាំចុះឡើង និងអង្គុយចុះវិញ ធ្វើជាហាត់យូហ្គាធ្វើព្រងើយ។ មួយសន្ទុះក្រោយមកមហាជនបានប្រមូលផ្តុំគ្នាឈរមើលយ៉ាងកកកុញ ទើបបុរសអាក្រាតនេះសម្រេចចិត្តចុះពីដំបូលរថយន្ត ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

អ្នកឈរទស្សនាទាំងឡាយបាននាំគ្នាទាញកាមេរ៉ាទូរស័ព្ទដៃ ថតយកសកម្មភាពបុរសអាក្រាតកាយ បង្ហោះលើបណ្តាញសង្គម ហើយសាក្សីម្នាក់និយាយថា គាត់ធ្លាប់ឃើញបុរសនេះ អង្គុយសុំទាននៅតាមផ្លូវមួយចំនួន តែមិនស្មានថា គេមកប្រព្រឹត្តខ្លួនអ៊ីចឹងទេ សង្ស័យតែកើតរោគចិត្តហើយ៕
អស់​​ទាស់! បុរស​​អាក្រាត​​កាយ​​​ម្នាក់ មក​​​​ហាត់​​រាំ​​យូ​​​ហ្គា​ លើ​​ដំបូល​​​ឡាន​​ប៉ូលិស​​ធ្វើ​​ព្រ​​ងើយ(វីដេអូ)

អស់​​ទាស់! បុរស​​អាក្រាត​​កាយ​​​ម្នាក់ មក​​​​ហាត់​​រាំ​​យូ​​​ហ្គា​ លើ​​ដំបូល​​​ឡាន​​ប៉ូលិស​​ធ្វើ​​ព្រ​​ងើយ(វីដេអូ)

ប្រភព៖ Mirror, khmertalking

Loading...

  • អស់​​ទាស់! បុរស​​អាក្រាត​​កាយ​​​ម្នាក់ មក​​​​ហាត់​​រាំ​​យូ​​​ហ្គា​ លើ​​ដំបូល​​​ឡាន​​ប៉ូលិស​​ធ្វើ​​ព្រ​​ងើយ(វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: