ដើម្បី​អប​អរ​​ថ្ងៃ​កំ​ណើត​ លោក​យាយ​អាយុ​៩៥​ឆ្នាំ​ ហ៊ាន​លោត​ឆ័ត្រ​យោង​ ពី​លើ​យន្ត​ហោះ

(បរទេស)៖ ពិតជាមិនធម្មតាមែន លោកយាយអាយុ៩៥ឆ្នាំម្នាក់ សម្រេចចិត្តប្រារព្ធពិធីខួបកំណើត របស់គាត់ ដោយការហក់ឆ័ត្រយោង ចុះពីលើមេឃមកក្រោម មើលទៅគួរឲ្យស្រៀវ។ ចៅប្រុសរបស់លោកយាយ Bettie រស់នៅរដ្ឋ Indiana បាននិយាយថា ជីដូនរបស់ខ្លួន ចង់បំពេញមហិច្ឆិតារបស់គាត់ ដោយការធ្វើបែបនេះ ព្រោះកន្លងមកគាត់ធ្លាប់ឃើញ អតីតប្រធានាធិបតី W H Bush លោតឆ័ត្រយោងចេញពីយន្តហោះ នៅអាយុ៩០ឆ្នាំ ដែលគាត់គិតថា ខ្លួនក៏អាចធ្វើបានដែរ។

លោកយាយ Bettie បានលួងលោមចៅៗ និងក្មួយស្រីឲ្យនាំគាត់ ទៅសម្រេចបំណងនេះ ហើយគាត់ជាមនុស្សវ័យចំណាស់ដំបូង ដែលអាចលោតឆ័ត្រយោង ចេញពីយន្តហោះ ក្នុងកម្ពស់ ១៣.០០០ ហ្វីត។ Sam ចៅប្រុសលោកយាយ Bettie និយាយថា វាពិបាកសម្រាប់ អ្នកមានវ័យចំណាស់ ដល់ទៅជាង៩០ឆ្នាំ ធ្វើរឿងបែបនេះ ប៉ុន្តែដើម្បីឲ្យប្រាកដថា គាត់អាចធ្វើបាន គឺគេពិនិត្យមើលថា តើកែវភ្នែកគាត់អាចមើលឃើញ ច្បាស់ទៅក្រោមដែរទេ ដើម្បីលោតទៅ ហើយចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ តែលោកយាយបានសម្រេច បំណងគាត់ហើយ៕

ដើម្បី​អប​អរ​​ថ្ងៃ​កំ​ណើត​ លោក​យាយ​អាយុ​៩៥​ឆ្នាំ​ ហ៊ាន​លោត​ឆ័ត្រ​យោង​ ពី​លើ​យន្ត​ហោះ
ដើម្បី​អប​អរ​​ថ្ងៃ​កំ​ណើត​ លោក​យាយ​អាយុ​៩៥​ឆ្នាំ​ ហ៊ាន​លោត​ឆ័ត្រ​យោង​ ពី​លើ​យន្ត​ហោះ

ដើម្បី​អប​អរ​​ថ្ងៃ​កំ​ណើត​ លោក​យាយ​អាយុ​៩៥​ឆ្នាំ​ ហ៊ាន​លោត​ឆ័ត្រ​យោង​ ពី​លើ​យន្ត​ហោះ

 

ប្រភព៖ Metro, khmertalking

Loading...

  • ដើម្បី​អប​អរ​​ថ្ងៃ​កំ​ណើត​ លោក​យាយ​អាយុ​៩៥​ឆ្នាំ​ ហ៊ាន​លោត​ឆ័ត្រ​យោង​ ពី​លើ​យន្ត​ហោះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: