របៀបធ្វើ សាច់ជ្រូកអាំងចង្កាក់

របៀបធ្វើ សាច់ជ្រូកអាំងចង្កាក់

គ្រឿងផ្សំ

  • ខ្ទឹមស ៥ទៅ៦កម្ពឹស
  • សាច់ជ្រូក ៣៥០ក្រាម
  • ទឹកស៊ីអីុវខាប់ ២ស្លាព្រាបាយ
  • ទឹកស៊ីអីុវ ២ស្លាព្រាបាយ
  • ម្រេចម៉ត់ ១សា្លព្រាកាហ្វេ
  • ទឹកត្រី ២ស្លាព្រាបាយ
  • ស្ករត្នោត ៧៥ក្រាម
  • ប៊ីចេង ១សា្លព្រាកាហ្វេ
  • ចង្កាក់
វិធីធ្វើ
  1. ជាដំបូងអ្នកត្រូវលាងសាច់ជ្រូកឲ្យស្អាតព្រមទាំងហាន់ជាបន្ទះៗ។
  2. ខ្ទឹមសត្រូវដំនិងចិញ្ច្រាំឲ្យម៉ត់។
  3. ដំណាក់ការបន្ទាប់មកនេះអ្នកគួរចាក់សាច់ដែលបានហាន់ទុកនោះមក ចាក់ចូលក្នុងចានធំមួយព្រមទាំងបន្ថែមខ្ទឹមសចិញ្ច្រាំ, ទឹកស៊ីអីុវខាប់, ទឹកស៊ីអីុវ, ម្រេចម៉ត់, ទឹកត្រី, ស្ករត្នោតព្រមទាំងប៊ីចេងចូលអ្នកអាចប្រើដៃរបស់អ្នកមកច្របល់ចូល គ្នាឲ្យចូលជាតិទុកប្រហែលជា ១០ទៅ ១៥នាទីទើបយកចង្កាក់មកដើម្បីធ្វើការដោតសាច់បញ្ចូល។
  4. បន្ទាប់ពីធ្វើការដោតរួមមកអ្នកអាចយកទៅអាំងបានបន្ទាប់ពីអាំង រួចគឺជាការស្រេច។ប្រសិនបើអ្នកចង់បានរសជាតិឈ្ងុយឆ្ងាញ់បន្ថែម ទៀតនោះអ្នកបរិភោពជាមួយជ្រក់រឺទឹកត្រីកោះកុងក៏បាន៕

ប្រភព ៖ camlocation

Loading...

  • របៀបធ្វើ សាច់ជ្រូកអាំងចង្កាក់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ចំនេះដឹង
Tags: