ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុ​ល សា​វ័​ន្ត

ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ លោក ហ៊ុ​ល សា​វ័​ន្ត



ស្វាយ​រៀង​: លោកស្រី ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង អមដំណើរ​ដោយ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង រួម​នឹង​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទាំង​៣ ប្រភេទ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​របស់ លោក ហ៊ុ​ល សា​វ័​ន្ត អតីត​តំណាងរាស្ត្រ មណ្ឌល​ស្វាយ​រៀង​។ 

ពិធី​នេះ បាន​ប្រព្រឹត្ត​ទៅ នៅ​ភូមិ​គ្រឹះ នៃ​សព ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​.​។

នៅ​ក្នុង​ឱកាស​នោះ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន ក៍បាន​នាំ​មក​នូវ ការ​ចូលរួម​រំលែក​ទុក្ខ ពី​សំណាក់​ប្រមុខ​ដឹកនាំ របស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ចំពោះ ក្រុម​គ្រួសារ​របស់​សព លោក ហ៊ុ​ល សា​វ័​ន្ត ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៤​និង​៤៥​នាទី រសៀល នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្នុង​ជ​ន្នា​យុ ៦៥ ឆ្នាំ ដោយ​រោគាពាធ​។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន បាន​មាន​ប្រសាសន៍​ថាៈ ការ​បាត់បង់​លោក ហ៊ុ​ល សា​វ័​ន្ត គឺជា​ការ​បាត់បង់ នូវ​វិ​រៈ​កុលបុត្រ​ខ្មែរ ដ៍​អង់អាច​ក្លាហាន ដែល​បាន​ចូល​បំរើ ប្រទេស​ជាតិ មាតុភូមិ ដ៍ប​វរ​នៃ​យើង មួយ​រូប​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថាៈ នៅ​ក្នុង​បេស​កម្ម​ការងារ របស់​លោក ហ៊ុ​ល សា​វ័​ន្ត ទទួល​បាន​នូវ​គ្រឿង​ឥស្សរិយយស ការងារ​ជា​ច្រើន ចាប់តាំងពី ថ្ងៃ​ទី​៩ ខែ វិ​ចិ្ឆ​កា ឆ្នាំ​១៩៧៨ នៅ​ឡុ​ង​យ៉ាវ ប្រទេស​វៀតណាម រហូត​ដល់​ឆ្នាំ​២០១៣ ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ស្វាយ​រៀង​៕