កើត​សោក​នាដក​ម្ម​​ ១ប៉ព្រិច​ភ្នែក ឆក់ជីវិតអស់២ របួស​ធ្ងន់​១

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ដោយ​សារ​តែ​ការ​បិទ​​របង​ទ្វារ​ ត្រូវអ្នកបើក​​​រថយន្ត​ថយ​​​មិន​បាន​​មើល​ប៉ះ​ច​ង្គឹះ​លេខ​ទៅ​មុខ​​បុក​រះ​ បណ្តាលឱ្យ​​ស្លាប់​២​នាក់ ​​និង​ម្តាយក្មេក​របួសធ្ងន់​ ដែល​ហេតុ​ការ​​ណ៍ដ៏រន្ធត់នេះ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​កាលពី​​​​វេលា​ម៉ោង០​៧ និង៣០​នាទី​​ព្រឹកថ្ងៃ​ទី​១៤​ តុលា​ ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​ហ្លួង ​ឃុំ​ឬ​ស្សី​ក្រោក​ ស្រុក​មង្គល​​បូ​រី​ ។

ប្រភពឱ្យ​ដឹងថា ជន​​រង​គ្រោះ​ដែល​ស្លាប់​២​នាក់​​ត្រូវជា​ប្អូនថ្លៃ​ ​១-​ឈ្មោះ​វី ស្រី​ល័​ក្ខ ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ និង២-​​ឈ្មោះ​ក្រិ​ម បុ​ន ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ហើយអ្នក​រង​របួសធ្ងន់​ឈ្មោះ​ចែ​ម សា​ម៉េ​ត ភេទ​ស្រី ​អាយុ​៥៣​ឆ្នាំ​(​ត្រូវជា​ម្តាយក្មេក​) រស់​ភូមិ-​ឃុំ​កើតហេតុ​ខាង​លើ​។

លោក​យ៉​ន យ៉ុ​ន អធិការរង​នគ​បាល​ស្រុក​មង្គល​បុ​រី​បាន​ប្រាប់​ថា​ ​នៅ​ពេល​គ្រោះថ្នាក់​នេះ​កើតឡើង​ គឺ​បង្ក​ឡើង​ដោយ​ឈ្មោះ​សែ​ម សុ​ផា​ន ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​(​ត្រូវជា​កូនប្រសារ​) ​បាន​បើកបរ​រថយន្ត​ធុន​កាំ​ម៉ា​រី​ឆ្លាម​ ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2A-1447​។ មុន​ពេល​កើត​ហេតុ គឺ​បិទ​ទ្វារ​​ផ្ទះ​មិនកើត ​ក៏​​ឱ្យ​​កូនប្រសារ​ឡើង​​​​ថយរថយន្ត​ ដើម្បី​បិត​ទ្វា​រផ្ទះ ។ តែ​ពេល​ដែល​ឡើង​បើក​ ​បំណង​ថយ​រថយន្ត​ តែ​ពេល​បើក​​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ មិន​បាន​មើល​ច​ង្គឹះ​លេខ​បាន​ជាន់ហ្គែរ​​ទៅ​មុខ​បុក​រះ​ទៅ​អ្នក​ដែល​អង្គុយ​លេង​ក្នុងផ្ទះ​ខ្ទប់​​​ទៅ​នឹង​ជញ្ជាំង​​ផ្ទះ ​បណ្តាល​ឱ្យ​​ស្លាប់​២​នាក់​ និង​របួសធ្ងន់​ម្នាក់ ​។

​ក្រោយ​ពេល​​គ្រោះ​ថ្នាក់នេះ ​បណ្តាលឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ​មន្ត្រី​នគ​បាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ គឺ​មាន​ជន​រង​គ្រោះ​២​នាក់​ បណ្តាល​ស្លាប់​និង​កន្លែង​និង​របួសធ្ងន់​ម្នាក់​ ត្រូវដឹកទៅសង្គ្រោះ​​បន្ទាន់នៅ​​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​​-​ជប៉ុន​មង្គល​បូ​រី​ ។​​