សព​មនុស្ស​​ដែលឃើញ​ក្នុង​ប្រឡាយ​​​សំរាម ​សង្ស័យ​​​ជា​​ឃាត​​​​កម្ម ព្រោះ​

រាជធានី​ភ្នំពេញ ៖ ករណី​ប្រទះ​ឃើញ​សាកសព​មនុស្សនៅ​ក្នុង​ប្រឡាយ​ទឹក​មាន​​​សំរាមច្រើន​​នោះ គិត​ត្រឹម​វេលា​ម៉ោង​០១ និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ តុលា ២០១៦ នេះ  គឺ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ជំនាញ ​ស្រង់​​មក​ដាក់​លើគោក​ហើយ ហើយ​ត្រូវ​​សន្និដ្ឋាន​​ថា អាចជា​ករណី​អំពើ​​ឃាតកម្ម ​​ប្រហែលជា​កើត​ឡើង​៧​​ថ្ងៃមុន ។

ការ​ពិនិត្យសាក​​សព​បុរសខាងលើ​ឃើញ​ថា ជនរងគ្រោះ​មាន​ពាក់អាវ​​ក្រឡា​ការ៉ូ និង​ពាក់​ខោជើងវែង​ពណ៌​ខ្មៅ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ​ចុះ​ក្រោម ។ សព​ត្រូវ​បាន​​ចងខ្សែ​​សណ្តូន​ជាមួយ​ដុំ​ថ្ម​ធំ​មួយ​ ទម្ងន់​ជិត​១០​គីឡូក្រាម ជាប់​ជាមួយ​ចង្កេះ​សព ដែល​មើលទៅ គឺ​ធ្វើ​ឱ្យ​​លិច​ទឹក​​តែ​ម្តង ។

ទោះបីជា​ណា ខណៈ​នេះសមត្ថកិច្ច​​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់បំផុត​ ដោយ​បាន​បញ្ជូន​សាកសព​ទៅ​តម្កល់​នៅ​វត្ត​គោក​ចំបក់ ដើម្បី​រង់ចាំ​ស៊ើបបន្ត និង​ចាំ​សាច់ញាតិ​ផង​ដែរ ។

គួរ​រំលឹក​ថា មានការ​ភ្ញាក់ផ្អើល​មួយ ខណៈ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ២០១៦ ស្ថិត​ត្រង់​ចំណុច​ប្រឡាយ​ទឹក​មាន​គំនរ​សំរាម​ជា​ច្រើន ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កន្លង​មក គ្មាន​អ្នកដឹង​ទេ (​លាយឡំ​ក្លិន​សំរាម និង​បាំង​) ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ខាងលើ មាន​សភាព​ហើម​រលួយ និង​មាន​ក្លិនស្អុយ​ខ្លាំង ដែល​សង្ស័យ​អាច​ស្លាប់​ប្រហែល​៥ ឬ​ទៅ​៧​ថ្ងៃ​ទៅ​ហើយ ។ នៅ​កន្លែង​សាកសព មិន​ត្រូវ​បានឃើញ​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដែល​ខណៈ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ។