Man Utd ​ចុះ​កុងត្រា​យក​កូន​ Zlatan ​ទាំង​២​នាក់

ក្លឹប​បិសាច​ក្រហម​ Manchester United ​បាន​ចុះ​កុងត្រា​យក​កូន​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​​ទាំង​២​នាក់ ​សម្រាប់​ចូល​ហ្វឹកហាត់​នៅ​​ថ្នាល​កុមារ​ បន្ទាប់​ពី​​កាល​ចុង​សប្ដាហ៍​មុន​ ពួកគេ​​បាន​ចុះ​កុងត្រា​យក​ Kai ​ដែល​ជា​កូន​ប្រុស​ច្បង​របស់​ Wayne Rooney ​រួច​​​មក​ហើយ។ នេះ​បើ​តាម The Sun។

 

Man Utd ​ចុះ​កុងត្រា​យក​កូន​ Zlatan ​ទាំង​២​នាក់

Zlatan Ibrahimovic ​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Man Utd

 

Max ​ដែល​ជា​កូន​ច្បង​របស់​ Zlatan ​វ័យ​១០​ឆ្នាំ ​និង​ Vincent ​វ័យ​៨​ឆ្នាំ​ ​នឹង​ចូល​ហ្វឹកហាត់​​នៅ​ក្លឹប​ Man Utd ​​ជាមួយ​​​កូន​ Rooney (Kai) រួម​ទាំង​កូន​ៗ​របស់​ Michael Carrick, Ryan Giggs និង​ Nicky Butt ​ផង​ដែរ នៅ​ទីលាន​ហ្វឹកហាត់​​​ចាស់​របស់​ក្លឹប​​បិសាច​ក្រហម​ Cliff Training Ground ​នា​​តំបន់​ Salford ​ទីក្រុង​ Manchester។

 

Man Utd ​ចុះ​កុងត្រា​យក​កូន​ Zlatan ​ទាំង​២​នាក់

កូន Zlatan: Max ​​កូន​ច្បង​វ័យ​១០​ឆ្នាំ (សក់​វែង) ​និង​ Vincent ​វ័យ​៨​ឆ្នាំ​ (ពាក់​វែន​តា)

 

ប្រភព​ជិត​ស្និទ្ធ​ពី​ក្លឹប​ Man Utd ​បាន​​ឲ្យ​ដឹង​ថា ក្លឹប​រំពឹង​ថា​​កូនៗ​របស់​កីឡាករ​ល្បីៗ​ទាំង​អស់​នេះ​ នឹង​អាច​មាន​ទេពកោសល្យ​ល្អ​ដូច​ឪពុក​របស់​គេ ​ស្រប​ពេល​ដែល​ក្លឹប​ចង់​ពង្រឹង​ថ្នាល​កុមារ​ឲ្យ​បាន​ល្អ ដើម្បី​​​ឲ្យ​ពួកគេ​​អាច​ក្លាយ​ជា​ Super Star នា​​ពេល​អនាគត។ ​​រីឯ​ក្លឹប​គូ​ប្រជែង​របស់​បិសាច​ក្រហម​ Manchester City ​ពួកគេ​មាន​ថ្នាល​បណ្ដុះបណ្ដាល​កុមារ​យ៉ាង​ល្អ ​ហើយ​​​​កូនៗ​របស់ Phil Neville, Robin van Persie និង​ Darren Fletcher ក៏​កំពុង​តែ​ហ្វឹកហាត់​នៅ​ទីនោះ​ផង​ដែរ​ នា​ពេល​បច្ចុប្បន្ន៕

 

Man Utd ​ចុះ​កុងត្រា​យក​កូន​ Zlatan ​ទាំង​២​នាក់

 

Man Utd ​ចុះ​កុងត្រា​យក​កូន​ Zlatan ​ទាំង​២​នាក់

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ The Sun