​ចេញ​ពី​កម្ពុជា ចិន​នឹង​ចុះ​ហត្ថលេខា​ផ្ដល់​កម្ចី ២៤​ពាន់​លាន​ដុល្លារ​ ដល់​បង់ក្លាដេស

ប្រទេស​ចិន​​គ្រោង​នឹង​​​ចុះ​ហត្ថលេខា​ផ្ដល់​ប្រាក់​កម្ចី​​ជាង​ ២៤ពាន់លានដុល្លារអាមេរិក ​ដល់​ប្រទេស​បង់ក្លាដេស ​អំឡុង​​ទស្សនកិច្ច​ផ្លូវរដ្ឋ​​របស់​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​នៅ​ថ្ងៃ​សុក្រ​នេះ។

 

​ចេញ​ពី​កម្ពុជា ចិន​នឹង​ចុះ​ហត្ថលេខា​ផ្ដល់​កម្ចី ២៤​ពាន់​លាន​ដុល្លារ​ ដល់​បង់ក្លាដេស

 

ទំហំ​ទឹក​​ប្រាក់​កម្ចី​​ដ៏​ធំ​បំផុត​​​របស់​​រដ្ឋធានី ដាកា នេះ​​នឹងអាច​​ជួយ​​​សាងសង់​​រោងចក្រ​ថាមពល កំពង់ផែ និង​ផ្លូវ​រថភ្លើង​ជា​ច្រើន​ទៀត​។

 

ដំណើរ​ទស្សនកិច្ច​របស់​​​ប្រធានាធិបតី​ ស៊ី ពេល​នេះ ជា​ដំណើរ​ទស្សនកិច្ច​​លើក​ដំបូង​​របស់​ប្រធានាធិបតី​ចិន​​ក្នុង​រយៈពេល​ ៣០​ឆ្នាំ​ចុងក្រោយ ដែល​មាន​គោល​បំណង​ជំរុញ​វត្តមាន​របស់​ចិន​​ក្នុង​គម្រោង​​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធនានា​ នៅ​​ពេល​ដែល​ប្រទេស​ឥណ្ឌា​​កំពុង​ជំរុញ​​ការ​បោះ​ទុន​វិនិយោគ​របស់​ខ្លួនកាន់​តែ​ច្រើន​​​នៅ​​​បង់ក្លាដេស៕

 

ចុចអាន៖ជំនួប​ម្សិលមិញ ចិន​លុប​បំណុល ហើយ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ផ្ដល់​សិទ្ធិដោយ៖ Reuters​