គួរឲ្យអាសូរ! កូនភ្លោះអភ័ព្វកើតមក ក្បាលជាប់គ្នា កំពុងគំរាមគំហែងខ្លាំងដល់អាយុជីវិត

អាមេរិក៖ ពិតជាគួរឲ្យអាណោចអាធ័មជាទីបំផុត ចំពោះជីវិតកុមារភ្លោះពីរនាក់ កើតមកមានលលាដ៏ក្បាលជាប់គ្នា ខណៈបច្ចុប្បន្នជីវិតរបស់ពួកគេ កំពុងតែទទួលរងគ្រោះថ្នាក់យ៉ាងខ្លាំង ប្រសិនណាបើមិនព្រមធ្វើការ វះកាត់បំបែកគ្នាចេញទេនោះ។

បើតាមប្រភពបានឲ្យដឹងថា កុមារាភ្លោះកើតមកជាប់ក្បាលគ្នា ទាំងពីរនាក់នេះមានឈ្មោះថា Anias និង Jadon McDonald បានកើតក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ ​ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ ពោលមកទល់ពេលនេះ ពួកគេទាំងពីរមានអាយុបានប្រមាណ ១៣ខែហើយ។

រីឯម្តាយរបស់កុមារដែលកំពុងតែ ប្រឈមនឹងគ្រោះថ្នាក់នេះ មានឈ្មោះថា Nicole វ័យ៣១ឆ្នាំ  និងឪពុកមានឈ្មោះថា Christian អាយុ៣៧ឆ្នាំ បានឲ្យដឹងថា ថ្វីត្បិតតែកូនៗរបស់ពួកគេ កើតមកមានសភាពមិនប្រក្រតី និងមានជីវិតខុសប្លែកពីគេបែបនេះក្តី ប៉ុន្តែពួកគេពិតជាមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់។

ដោយឡែក ជុំវិញនឹងករណីកុមារភ្លោះខាងលើនេះដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅចន្លោះម៉ោងប្រមាណជា ៧និង១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) កុមារភ្លោះទាំងពីរនាក់  ​ ត្រូវបានឪពុកម្តាយរបស់ពួកគេ បញ្ជូនទៅមន្ទីរពេទ្យ Montefior ក្នុងតំបន់ Bronx នៃទីក្រុង New York ដើម្បីធ្វើការវះកាត់បំបែកពួកគេចេញពីគ្នា ដោយចំណាយរយៈពេលអស់ ២០ម៉ោង ដោយចំណាយអស់ក្នុងរង្វង់ទឹកប្រាក់ ប្រមាណជា ២,៥លានដុល្លារអាមេរិក។

បើតាមការឲ្យដឹងពីសំណាក់ស្រ្តីជាម្តាយ នាង Nicole បានឲ្យដឹងថា មានតែវិធីសាស្រ្ត មួយនេះទេ (វះកាត់បំបែកគ្នាចេញ) ដែលជារឿងដ៏ល្អបំផុតសម្រាប់ពួកគេ។ ប៉ុន្តែរូបនាងពិតជាភ័យតក់ស្លុតយ៉ាងខ្លាំង ព្រោះខ្លាចក្រែងមានបញ្ហាភ្លាំងភ្លាត់ណាមួយ កើតឡើងក្នុងអំឡុងពេលវះកាត់។ នាងបន្តថា «វាពិតជារឿងមួយ ដែលពិបាកធ្វើចិត្តណាស់។ ខ្ញុំមិនដឹងថានឹងត្រូវនិយាយអ្វីឲ្យល្អនោះទេ»

បើយោងតាម​គ្រូពេទ្យបាន​ឲ្យដឹងថា ចំពោះករណីកុមារាភ្លោះ Anias និង Jadon នេះ វាពិតជាអស្ចារ្យណាស់ ដែលពួកគេទាំងពីរអាចរស់បានរហូតដល់ ១៣ខែមកនេះ។ គ្រូពេទ្យបន្តថា ភាគច្រើន ទារកដែលកើតមកមានស្ថានភាព (ក្បាលជាប់គ្នា) បែបនេះ ឬហៅថា «Craniopagus» មានសង្ឃឹមរស់តែ ៤០ភាគរយតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ដំណាក់កាលទីបី ពួកគេនឹងស្លាប់ទៅវិញ បន្ទាប់ពីកើតបានរយៈពេល ២៤ម៉ោង។

សម្រាប់ករណីនេះទៀតសោត ចំពោះទារកអាចមានលទ្ធភាព បន្តរស់បាននោះ ហានិភ័យនៅតែកើតមាន រហូតដល់ទៅ ៨០ភាគរយឯណោះ ដែលនឹងត្រូវស្លាប់វិញ មុនអាយុ២ឆ្នាំ ប្រសិនណា ទារកមិនត្រូវបានធ្វើការវះកាត់បំបែកគ្នាចេញទេនោះ។

ទោះបីជាយ៉ាងណាក្តី ជុំវិញ​ករណីវះកាត់បំបែកលលាដ៏ក្បាលចេញពីគ្នារបស់ក្មេងប្រុសទាំងពីរខាងលើ គេពុំទាន់ដឹងលទ្ធផលជាក់លាក់នៅឡើយទេថា តើកុមារទាំងពីរនាក់នេះ អាចទទួលបានជោគជ័យ រួចផុតជីវិត ឬយ៉ាងណា នៅក្នុងការវះកាត់លើកនេះ។

នេះក៏ជាសារមួយ ជួយដាស់តឿនដល់ស្រ្តីជាម្តាយគ្រប់រូប គួរណាស់ត្រូវចេះទៅពិនិត្យផ្ទៃពោះ និងសុខភាព ឲ្យបានទៀងទាត់ ក្នុងអំឡុងពេលមានគត៌ ចៀសវាងកើតមានបញ្ហា មិនប្រក្រតីណាមួយកើតឡើង ចំពោះទារកក្នុងផ្ទៃ ឬដូចករណីខាងលើនេះផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត