Pique រំលឹក​ពាក្យ​សម្ដី​​ឈឺចាប់​ដែល​ Van Gaal ធ្លាប់​និយាយ​ដាក់​ខ្លួន​

យើងឃើញថាកីឡាករ Gerrard Pique បច្ចុប្បន្នគឺខ្សែការពារដ៏រឹងមាំមួយរូបរបស់ក្លឹប Barcelona ក៏ដូចជាជម្រើសជាតិអេស្ប៉ាញផងដែរ តែកាលពីថ្មីៗនេះខ្សែការពារដ៏ល្អរូបនេះបានរំលឹកនៅប្រវត្តិដ៏ឈឺចាប់មួយពេលដែលលោក Luis Van Gaal ធ្វើជាគ្រូបង្វឹក Barcelona ហើយកាលនោះគេនៅជាយុវជនរបស់ក្លឹបនោះនៅឡើយ ។

ដោយ Pique បាននិយាយថា « គ្រប់គ្នាប្រហែលមិនធ្លាប់ដឹងនោះទេចំពោះរឿងដែលខ្ញុំទទួលបានពេលលោក Van Gaal នៅដឹកនាំក្លឹប Barcelona ។ អំឡុងដែលខ្ញុំនៅជាកីឡាករយុវជនរបស់ក្លឹបលោក Van Gaalធ្លាប់បានមើលងាយខ្ញុំយ៉ាងខ្លាំង » ។

Pique រំលឹក​ពាក្យ​សម្ដី​​ឈឺចាប់​ដែល​ Van Gaal ធ្លាប់​និយាយ​ដាក់​ខ្លួន​

Pique បន្តថា « គាត់ធ្លាប់ច្រានខ្ញុំឲ្យដួលនៅលើឥដ្ឋហើយបាននិយាយថាខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់លេងនៅក្លឹបដ៏ធំដូចជា Barcelona នោះទេ ហើយវាពិតជាធ្វើខ្ញុំមានការឈឺចាប់ខ្លាំងណាស់ តែនៅពេលនេះខ្ញុំបានធ្វើឲ្យគាត់ភ្លឺភ្នែកហើយថាខ្ញុំល្អគ្រប់គ្រាន់លេងនៅទីនេះហើយ » ។

ប្រភព ៖

  • Pique រំលឹក​ពាក្យ​សម្ដី​​ឈឺចាប់​ដែល​ Van Gaal ធ្លាប់​និយាយ​ដាក់​ខ្លួន​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កីឡា
Tags: