សមាជិក​ក្រុម 2PM ក៏​ចូលរួម​រំលែកទុក្ខ​ស្ដេច​ថៃ​ដែរ

ក្រោយ​ពី​ព្រះ​មហាក្សត្រ​ថៃ  Bhumibol Adulyadej ចូលទិវង្គត​នៅ​មន្ទីរ​​ពេទ្យ សិរីរាជ្យ នៃ​ទីក្រុង​បាងកក​កាល​ពី​ម្សិលមិញ ក្នុង​ព្រះជន្ម​៨៨​ព្រះវស្សា ប្រជាជន​ថៃ​ទាំងអស់​បាន​ធ្វើ​ការ​កាន់​​ទុក្ខ​ទាំងអស់​គ្នា​ចំពោះ​ព្រះមហាក្សត្រ​របស់​ខ្លួន។ ស្រប​គ្នា​នេះ​ថ្នាក់​ដឹកនាំ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​​ចេញ​មក​រំលែក​ទុក្ខ​នេះ​ដែរ។

 

សមាជិក​ក្រុម 2PM ក៏​ចូលរួម​រំលែកទុក្ខ​ស្ដេច​ថៃ​ដែរ

 

ទន្ទឹម​នឹង​នេះ តារា​ចម្រៀង​ Nichkhun នៃ​ក្រុម​ចម្រៀង 2PM ដែល​ជាប់​សាច់ឈាម​ថៃ​ដែរ​នោះ ក៏​បង្ហោះ​សារ​រំលែកទុក្ខ​​លើ​បណ្ដាញ  Twitter ជាមួយ​ប្រជាជន​ថៃ​ទាំងអស់ ខណៈ​ដែរ​សមាជិក​រួម​ក្រុម TaecyeonនិងJunho ក៏​បង្ហោះ​សារ​រំលែក​ទុក្ខ​ដូច​គ្នា។

 

កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ចូលទិវង្គត​ភ្លាមៗ​តារា​ថៃ​ជា​ច្រើន​នាក់​ក៏​បាន​បញ្ចេញ​សារ​រំលែក​ទុក្ខ​​និង​រូប​ថត​ផ្សេង​ៗ​របស់​ព្រះមហាក្សត្រ Bhumibol Adulyadej ដែល​ជា​ស្ដេច​គ្រងរាជ្យ​យូរ​ជាង​គេ​ ពោល​៧០​ឆ្នាំ៕

 

សមាជិក​ក្រុម 2PM ក៏​ចូលរួម​រំលែកទុក្ខ​ស្ដេច​ថៃ​ដែរ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ allkpop.