មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាថ្ងៃដែលព្រះមហាក្សត្រថៃសោយទិវង្គត ក្នុងនាមជាស្ដេចដែលគ្រងរាជ្យបានយូរបំផុតក្នុងលោក តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ ការកាន់ទុក្ខរបស់រាជវង្ស និងប្រជាជនប៊ូតាន់ (Bhutan) ទាំងមូល ចំពោះការបាត់បង់ព្រះរាជាថៃ ។

ព្រះមហាក្សត្រនៃប្រទេសប៊ូតាន់ Jigme Khesar Namgyel Wangchuck បានចុះផ្សាយក្នុងទំព័រ Facebook ផ្ទាល់ខ្លួន ដោយរៀបរាប់ពីក្ដីសោកសង្រេងជាខ្លាំង ចំពោះការបាត់បង់មិត្តម្នាក់ នោះគឺស្ដេច Bhumibol នៃប្រទេសថៃ ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះរាជាអង្គនេះបានបង្ហាញរូបអុជទានជាច្រើនដើម ដើម្បីគោរពដល់ព្រលឹងព្រះរាជា Bhumibol ដោយមានការចូលរួមពីសំណាក់គ្រួសាររាជវង្សទាំងឡាយ ។ មិនត្រឹមតែប៉ុណ្ណោះ ទ្រង់នៅបានបញ្ជាឲ្យធ្វើពិធីជាពិសេសមួយ និងដុតចង្កៀងក្នុងប្រាសាទទាំងឡាយក្នុងប្រទេស និងបើកឲ្យប្រជាជនប៊ូតាន់ទាំងឡាយ អាចចូលទៅគោរពវិញ្ញាណក្ខន្ធ ព្រះរាជា Bhumibol បាន ។

លើសពីនេះទៅទៀត ព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានកំណត់ថា ថ្ងៃសុក្រ ទី១៤ ខែតុលា ជាថ្ងៃកាន់ទុក្ខសម្រាប់ការបាត់បង់ព្រះរាជាថៃ ដោយបញ្ជាឲ្យមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលផងដែរ ៕

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

 

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!

ប្រភព៖ kqube, His Majesty King Jigme Khesar Namgyel Wangchuck

Loading...

  • មិននឹកស្មានថា មហាក្សត្រប៊ូតាន់សោកស្ដាយចំពោះការបាត់បង់ស្ដេចថៃខ្លាំងដល់ម្ល៉ឹង!!!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: