មធ្យោបាយ​ក្នុង​ការ​ធ្វើ​អោយ​ឪពុក​ម្ដាយ​របស់​អ្នក​ពេញ​ចិត្ត​នឹង​ស្នេហា​អ្នក

លោកអ្នកព្រមទាំងដៃគូអាចកំពុងតែទាក់ទងគ្នាអស់រយៈពេលល្មមគួរសមហើយ។ ម៉្លោះហើយចំណុចបន្ទាប់របស់លោកអ្នកគឺប្រាកដជាឈានចូលដល់ដំណាក់កាលរៀបការ ហើយវាប្រហែលជាមិនមែនជារឿងងាយស្រួលប៉ុន្មានដែរ។

ការសម្រេចចិត្តរៀបការជាមួយមនុស្សដែលយើងស្រលាញ់ពេញចិត្តមិនមែនជារឿងងាយស្រួលដូចការគិតឡើយ ជាពិសេសចំពោះអ្នកដែលមានគ្រួសារប្រកាន់ខ្ជាប់ជាមួយនឹងប្រពៃណីទំនៀមទម្លាប់។

ធម្មតាទេ នៅពេលដែលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ដោយពិតប្រាកដ យើងច្បាស់ណាស់ថាមិនដែលខ្វល់ពីរូបសម្បត្តិ ឋានៈ សាសនា អតីតកាល ក៏ដូចជាស្ថានភាពគ្រួសារឡើយ។ អ្វីដែលយើងចង់បាននោះគឺការស្រលាញ់ពិតប្រាកដមួយ។

យ៉ាងណាមិញ ដើម្បីបានសាងអនាគតជាមួយគ្នាដោយគ្មានការថ្នាំងថ្នាក់ចិត្តពីគ្រួសារ ដៃគូទាំងឡាយគប្បីមានភាពវ័យឆ្លាតក្នុងការធ្វើអោយចាស់ទុំទាំងសងខាងពេញចិត្ត ហើយអ្នកទាំងពីរត្រូវមានការអត់ធ្មត់និងការតាំងចិត្តខ្ពស់។

ទោះជាយ៉ាងនេះក្ដី អត្ថបទខាងក្រោមនេះនឹងជួយផ្ដល់នូវមតិខ្លះៗដល់លោកអ្នកដើម្បីជួយជម្រុញអោយគ្រួសាររបស់លោកអ្នកគាំទ្រស្នេហារបស់អ្នកទាំងពីរ៖

១. ពឹងពាក់មនុស្សជំនិតក្នុងគ្រួសាររបស់លោកអ្នក

ចូរស្វែងរកមនុស្សជំនិតដែលអាចទុកចិត្តបានម្នាក់ ហើយគាត់តែងតែនៅក្បែរប៉ាម៉ាក់របស់លោកអ្នក។ វាមានសារសំខាន់ក្នុងការមានការជួយជ្រោមជ្រែងពីមនុស្សម្នាក់ដែលអ្នកអាចជឿទុកចិត្តព្រោះថាពួកគាត់អាចជួយសម្រួលបញ្ហារបស់លោកអ្នក។ម្នាក់នោះអាចជាបងប្អូនបង្កើតរបស់អ្នក ឬក៏សមាជិកគ្រួសារណាមួយក៏បានអោយតែលោកអ្នកគិតថាអាចពឹងពាក់បាន ដោយហេតុថាបើលោកអ្នកជ្រើសរើសមិនបានត្រឹមត្រូវនោះទេ រឿងសនិងក្លាយជាខ្មៅជាក់ជាពុំខាន។

២. ប្រាប់ប៉ាម៉ាក់របស់អ្នកនូវចេតនារបស់លោកអ្នក

ចូរបង្ហើបប្រាក់ប៉ាម៉ាក់របស់លោកអ្នកអំពីគន្លឹះខ្លះៗអោយបានញឹកញាប់ថា ការជាមួយមនុស្សដែលលោកអ្នកស្រលាញ់គឺជារឿងប្រសើរមួយ។ បង្ហាញនូវចេតនារបស់អ្នកថាអ្នកមិនពេញចិត្តការរៀបចំគូស្រករដោយចាស់ៗនោះឡើយ។ ការធ្វើបែបនេះនឹងធ្វើអោយពួកគាត់យល់ពីហេតុផលរបស់លោកអ្នក ហើយពួកគាត់នឹងពុំការភ្ញាក់ឡើយនោះឡើយនៅពេលដែលពួកគាត់ដឹងអំពីទំនាក់ទំនងស្នេហារបស់អ្នកក៏ដូចជាការសម្រេចរៀបការជាមួយដៃគូរបស់លោកអ្នកនៅថ្ងៃណាមួយ។

៣. ណែនាំដៃគូរបស់ទៅកាន់គ្រួសារ

ចូររៀបចំការជួបជុំគ្នាមួយដែលមានវត្តមានរបស់ក្រុមគ្រួសារនិងដៃគូរបស់លោកអ្នក។ បន្ទាប់មកណែនាំដៃគូរបស់អ្នកទៅកាន់គ្រួសារដោយប្រាប់គាត់គឺជាមិត្តយល់ចិត្តរបស់អ្នក។ ចូរធ្វើអោយប្រាកដថាពួកគេបានផ្លាស់ប្ដូរព័ត៌មានសំខាន់ៗពីគ្នាដោយបង្កើតនូវការសន្ទនាដ៏មានន័យមួយ។ លើសពីនេះទៀតចូរសង្កេតមើលរាល់អាកប្បកិរិយារបស់ពួកគេ ទើបអាចជួយអោយលោកអ្នកដឹងថាគួរធ្វើយ៉ាងណាបន្ទាប់។

៤. ចូរឧស្សាហ៍រំលឹកពីដៃគូរបស់អ្នកអោយពួកគាត់បានលឺ

ចូរនិយាយសរសើរអំពីដៃគូរបស់លោកអ្នកអោយបានញឹកញាប់បន្តិច ព្រោះថាការធ្វើបែបនេះអាចជួយអោយគ្រួសាររបស់អ្នកមានទំនុកចិត្ត និងព្រមទទួលយកការសម្រេចចិត្តរបស់លោកអ្នក។

៥. ព្យាយាមពន្យល់ការយល់ឃើញរបស់អ្នកដោយអត់ធ្មត់បំផុត

វាដល់ពេលលោកអ្នកត្រូវប្រាប់អោយប៉ាម៉ាក់របស់លោកអ្នកដឹងរឿងរ៉ាវរបស់លោកអ្នកហើយ។ ចូរព្យាយាមពន្យល់គ្រប់បែបយ៉ាងហើយកុំច្រឡោតអោយសោះបើពួកគាត់បដិសេធនូវសំណើរបស់លោកអ្នក។ ចូរប្រើការអត់ធ្មត់ខ្ពស់ហើយ ព្យាយាមសម្រួលការភ័យខ្លាចរបស់ពួកគាត់។

៦. ប្រាប់ប៉ាម៉ាក់របស់លោកអ្នកអោយទុកមុខអោយដៃគូរបស់អ្នកមិនថាមានរឿងអ្វីក៏ដោយ

ចូរប្រាប់ពួកគាត់ថាមិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែអោយតម្លៃដៃគូរបស់លោកអ្នកផង។ មិនត្រូវសម្ដែងការមិនពេញចិត្តទាំងស្រុង ហើយព្យាយាមធ្វើអោយដៃគូបាក់ទឹកចិត្តឡើយ។ ផ្ដល់ពេលអោយពួកគេស្វែងយល់ពីផលលំបាកនិងគុណសម្បត្តិដោយខ្លួនពួកគាត់។ ប្រាប់ពួកគាត់ថាលោកអ្នកគ្រាន់តែចង់បានអាពាហ៍ពិពាហ៍ដ៏សមប្រកបមួយ។

៧. ផ្ដល់ជាឧទាហរណ៍អំពីភាពជោគជ័យនៃការរៀបការដោយពុំមានការផ្គូផ្គងពីចាស់ៗដល់ពួកគាត់

ចូរព្យាយាមបង្ហាញប្រាប់ពួកគាត់នូវគូស្នេហ៍មួយចំនួនដែលទទួលបានជោគជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ដោយការសម្រេចចិត្តបែបនេះ។ ប្រើប្រាស់រាល់រឿងរ៉ាវដែលបានកើតឡើងលើស្វាមីភរិយាទាំងនោះដើម្បីប្រាប់អោយពួកគាត់បានដឹង។ ការធ្វើបែបនេះអាចជួយអោយពួកគាត់ស្រណុកចិត្ត និងទទួលយកការសម្រេចចិត្តរបស់លោកអ្នក។

ប្រភពៈ  
ដោយៈ Gemini Fleta

  • មធ្យោបាយ​ក្នុង​ការ​ធ្វើ​អោយ​ឪពុក​ម្ដាយ​របស់​អ្នក​ពេញ​ចិត្ត​នឹង​ស្នេហា​អ្នក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: