សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?

6 Videos


តារាចម្រៀងសំឡេងស្រទន់រាងសង្ហាប្រចាំផលិតកម្ម ថោន សុគន្ធ ថេរ៉ាយុ បានទម្លាយប្រាប់ពីចំណូលប្រចាំខែរបស់ខ្លួន ដែលមានចំនួនច្រើនស្មើនឹងមនុស្សធម្មតាធ្វើការរហូតដល់ទៅ ២-៣ឆ្នាំ ឯណោះ ។ ប្រិយមិត្តប្រាកដជាចង់ដឹងខ្លាំងហើយថា ក្នុងមួយខែៗ តើតារាចម្រៀងប្រុសដ៏ល្បីឈ្មោះរូបនេះ អាចរកចំណូលបានប៉ុន្មាន?

សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?

ជាការពិតណាស់ សុគន្ធ ថេរ៉ាយុ ដែលមានភាពល្បីល្បាញខ្លាំងក្នុងស្រទាប់មិត្តយុវវ័យរូបនេះ បានទម្លាយប្រាប់ថា ក្នុងមួយខែៗ លោកអាចរកចំណូលបានខ្ទង់ប្រមាណជាង ១០០០០ដុល្លារឯណោះ ហើយចំនួនប្រាក់ចំណូលនេះដែរ គឺលោករកបានពីការប្រគំតន្ត្រីសុទ្ធសាធតែម្ដង ប៉ុន្ដែចំពោះផលិតកម្មវិញ គឺលោកមិនចង់ទាញចំណូលមកទៀតទេ ព្រោះខាងផលិតកម្មបានជួយលោកជាច្រើនណាស់មកហើយ។

សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?

តារាចម្រៀងប្រចាំផលិតកម្ម ថោន រូបនេះ ក៏បានបញ្ជាក់ពីប្រភពនៃចំណូលនេះដែរថា ក្នុងមួយខែ លោកមានការប្រគំតន្ត្រីប្រមាណជា ១០កន្លែង ហើយក្នុងការឡើងទៅឆាកតន្ត្រីម្ដងៗ សុគន្ធ ថេរ៉ាយុ អាចរកចំណូលបានពី ១២០០ដុល្លារ ទៅ ១៥០០ដុល្លារសម្រាប់នៅតាមខេត្ត ដោយឡែកនៅក្នុងរាជធានីភ្នំពេញលោកអាចរកបានតែ ១០០០ដុល្លារប៉ុណ្ណោះ៕ BeBe

សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?សុគន្ធ ថេរ៉ាយុ រកចំណូលច្រើនដល់ថ្នាក់ហ្នឹងផងក្នុងមួយខែៗ?