ឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិន

6 Videos


នៅមុននេះបន្តិច កំពូលតារាចម្រៀងដែលមានឈ្មោះបោះសំឡេងទាំងក្នុង និងក្រៅប្រទេស កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញមុខមិត្តភក្ដិថ្មីចម្រុះជាតិសាសន៍ដែលនាងទើបនឹងស្គាល់គ្នាក្នុងឱកាស តន្ត្រីមិត្តភាពចិន-អាស៊ានលើកទី២ បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានទៅដល់ទឹកដីខេត្តហៃណាន ប្រទេសចិន។

ឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិន

បើតាមការបង្ហោះសាររបស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា ដែលឋិតនៅលើទឹកដីកំពុងបំពេញបេសកកម្ម បានសរសេររៀបរាប់ដោយភ្ជាប់មកជាមួយរូបថត ៤សន្លឹកថា នេះជារូបថតទាំងក្រុមនៃមិត្តភក្ដិដ៏គួរឱ្យស្រឡាញ់ ដែលមកពីប្រទេសម៉ាឡេស៊ី ឡាវ ថៃ ឥណ្ឌូនេស៊ី ប្រ៊ុយណេ វៀតណាម និង ហ្វីលីពិន ។

ឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិន

ឱក សុគន្ធកញ្ញា ក៏បានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី ១៤ នេះ នាងនឹងមានរូបថតថ្មីៗជាច្រើនទៀតជាមួយមិត្តភក្តិដែលមកពីបណ្ដាប្រទេស សឹង្ហបុរី និង មីយ៉ាន់ម៉ា ដែលមកជួបជុំគ្នាក្នុងការប្រគំតន្រី្តមិត្តភាពចិន-អាស៊ានលើកទី២ នៅយប់ថ្ងៃទី ១៤ នេះ។

ឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិន

សូមបញ្ជាក់ផងដែរថា តារាចម្រៀងលំដាប់កំពូលរបស់ប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា និងបណ្ដាប្រទេសមួយចំនួនដែលបានរៀបរាប់ខាងលើនេះនឹងមកជួបជុំគ្នានៅមហោស្រពតន្ត្រីមិត្តភាពចិន-អាស៊ានលើកទី២ ដែលនឹងប្រារព្ធធ្វើនៅឡើងនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នេះ នាទីក្រុងហៃខូវ ខេត្តហៃណាន ប្រទេសចិន៕ BeBe

ឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិនឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិនឱក សុគន្ធកញ្ញា បង្ហាញមុខមិត្តថ្មី ក្រោយទៅដល់ទឹកដីចិន