ដំរី​មួយ​ក្បាល​ដើរ​​ចុះ​ដើរឡើង​ពេញ​ផ្លូវ​​ ដឹង​​មូលហេតុ​​ពិត​អ្នក​នឹង​ភ្ញាក់​ផ្អើល

វីដេអូមួយដែលថតបាននៅលើដងផ្លូវមួយកន្លែងក្នុងប្រទេសថៃ បានបង្ហាញពីសកម្មភាពរបស់ដំរីមួយក្បាល ដែលចុះដើរឡើងពេញផ្លូវ ធ្វើអ្នកបើកបរជាច្រើនបានបញ្ឈប់រថយន្តរបស់ខ្លួន នឹងអ្នកខ្លះបានព្យាយាមបករថយន្តត្រលប់ក្រោយព្រោះគិតថាដំរីមួយក្បាលនោះប្រហែលជាចុះប្រេង។

ប៉ុន្តែមួយសន្ទុះក្រោយមកទើបដឹងការពិត ដំរីមួយក្បាលនោះមិនបានចុះប្រេងនោះទេ ប៉ុន្តែមូលហេតុដែលវាដើរពេញផ្លូវដូចនេះគឺដើម្បីរារាំងផ្លូវមិនឲ្យរថយន្តបើកឆ្លងកាត់ ក្នុងការផ្តល់ភាពងាយស្រួលដល់គ្រួសាររបស់វាងាយស្រួលឆ្លង់កាត់ ។

វីដេអូនេះក្រោយពេលដែលបានបង្ហោះវាបានធ្វើឲ្យមនុស្សជាច្រើនដែលបានទស្សនាមានភាពភ្ញាក់ផ្អើល និងរំភើបចិត្ត ជាខ្លាំងនឹងទង្វើរបស់សត្វដំរីមួយក្បាលនោះ៕

  • ដំរី​មួយ​ក្បាល​ដើរ​​ចុះ​ដើរឡើង​ពេញ​ផ្លូវ​​ ដឹង​​មូលហេតុ​​ពិត​អ្នក​នឹង​ភ្ញាក់​ផ្អើល已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:វីដេអូ
Tags: