Pique ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ខ្លួន​ទាក់ទង​នាង Shakira ដំបូង​

Gerard Pique ទីបំផុត​បាន​ប្រាប់​ពី​អាថ៌កំបាំង​ដំបូង​​ដែល​ខ្លួន​អាច​ទាក់ទង​តារា​ចម្រៀង​ល្បី​ឈ្មោះ​នាង​ Shakira។

 Pique ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ខ្លួន​ទាក់ទង​នាង Shakira ដំបូង​Shakira និង Gerard Pique

 

កំណើត​ស្នេហ៍​​ពួកគេ​ទាំង​ពីរ​ចាប់​ផ្ដើម​​កាល​ពី​ឆ្នាំ​២០១០​ ​ពេល​ដែល​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ​​​ Gerard Pique​ ​សួរ​ទៅ​ Shakira ជា​អ្នក​ច្រៀង​បទ​ចម្រៀង​ World Cup ពី​អាកាសធាតុ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។

 

កីឡាករ​ឆ្នើម​ Barcelona ប្រាប់​ថា៖ “ខ្ញុំ​បាន​ជួប​នាង​ នៅ​ទីក្រុង​ Madrid ពេល​ដែល​ពួក​យើង​ត្រៀម​ខ្លួន​មុន World Cup ២០១០។ Shakira បាន​ទៅ​ដល់​អាហ្រ្វិក​មុន​ដោយសារ​​ត្រូវ​ច្រៀង​បើក​កម្មវិធី​បទ Waka Waka ខ្ញុំ​ក៏​បាន​សួរ​នាង​ថា​ តើ​អាកាសធាតុ​នៅ​ទីនោះ​យ៉ាង​ម៉េច​ដែរ នាង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​យក​អាវ​ក្រៅ​ទៅ​ជាមួយ”។

 

Pique ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ខ្លួន​ទាក់ទង​នាង Shakira ដំបូង​កូនប្រុសទីមួយឈ្មោះ Milan របស់ Pique និង Shakira 

 

មុន​បញ្ចប់​ការ​សន្ទនា​ Pique បាន​សន្យា​ថា​នឹង​ជួយ​អេស្ប៉ាញ​លេង​​ឲ្យ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​មាន​ឱកាស​ជួប​ Shakira ម្ដង​ទៀត​ពេល​​នាង​ច្រៀង​បិទ​កម្មវិធី​។ ​នៅ​ទីបំផុត​អេស្ប៉ាញ​ក៏​ឈ្នះ​ពាន World Cup មែន​ហើយ​ Pique និង Shakira បាន​ស្រលាញ់​គ្នា​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​៦​ឆ្នាំ​ និង​បាន​កូន​ប្រុស​២​នាក់៕

 

Pique ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ខ្លួន​ទាក់ទង​នាង Shakira ដំបូង​

 

Pique ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ខ្លួន​ទាក់ទង​នាង Shakira ដំបូង​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal