អូ​បា​ម៉ាមាន​គម្រោង​នាំ​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ប្រធានាធិបតី​ប៉ា​រ៉ា​ក់ អូ​បា​ម៉ា នៃ​សហរដ្ឋ​អា​េ​ម​រិ​ក បង្ហើប​ឱ្យ​ដឹង​ថា នឹង​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ ក្នុង​រយៈពេល​១៤​ឆ្នាំ​ខាង​មុខ ។ ប្រកាស​ថា រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីជម្រក​ថ្មី​អាច​ទ្រទ្រង់ និង​ដឹក​ជញ្ជូន​អ្នក​អវកាស​នៅ​ក្នុង​ភារកិច្ច​លើ​លំហ​អវកាស​នៅ​រយៈពេល​យូរ ។

លោក​អូ​បា​ម៉ា បាន​បង្ហាញ​វេ​ប​សាយ CNN ថា «​យើង​បាន​ដាក់​ទិស​ដៅ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​អា​មេ​រិ​ក​នៅ​លើ​លំហ​អវកាស ដោយ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ​នៅ​ក្នុង​ឆ្នាំ​២០៣០ និង​នាំ​ពួក​គេ​ឆ្ពោះ​មក​ផែនដី​ដោយ​សុវត្ថិភាព ។ អ្វី​សំខាន់ គឺ​រស់នៅ​ទីនោះ​ក្នុង​រយៈពេល​យូរ​» ។

អត្ថបទ​របស់​លោក​ប្រធានាធិបតី​អូ​បា​ម៉ា បញ្ជាក់​ទៀត​ថា ក្នុង​ស​ប្ដា​ហ៍​នេះ​នឹង​មាន​កិច្ចប្រជុំ​មួយ​នៅ​ក្រុង​ភី​ត​ស្បេ​េ​៊ើ ស្រប​តាម​គម្រោង​របស់​សេត​វិមាន ក្នុង​ទិស​ដៅ​ប្រមូលផ្ដុំ​អ្នក​វិទ្យាសាស្ដ្រ និស្សិត និង​ផ្នែក​ដទៃ​ទៀត ដើម្បី​ជួយ​ផ្ដួចផ្ដើម​កិច្ច​ព្យាយាម​ក្នុង​ការ​អភិវឌ្ឍ​នៅ​លើ​លំហ​ដើម្បី​ពាណិជ្ជកម្ម ។

បច្ចុប្បន្ន​ការ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​អង្គារ​ប្រកបដោយ​សុវត្ថិភាព​នៅ​មិន​អាច​ធ្វើ​ទៅ​បាន ព្រោះ​ភព​ជា​មិត្ដ​នឹង​ផែនដី​មួយ​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី មាន​ចម្ងាយ​ប្រហែល​៥៦​លាន​គីឡូម៉ែត្រ ត្រូវ​ចំណាយពេល​ធ្វើ​ដំណើរ​ប្រហែល​៩​ខែ​ទើប​ទៅ​ដល់​អាស្រ័យ​លើ​ល្បឿន​របស់​កាំ​ជ្រូ​ច ៕