Brown Roastery TK សាខា​ទី​១៤ ច្នៃ​ពី​ផ្ទះ​ខ្មែរ​បុរាណ​

Brown Roastery TK គឺជា​សាខា​ទី​១៤​របស់​ប្រោ​ន​ ដែល​ស្ថិតនៅ​លើផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នឹង​បើក​ឲដំណើរការ​នៅ​ថ្ងៃទី​១៥ ខែតុលា​នេះ​។​

 

Brown Roastery TK សាខា​ទី​១៤ ច្នៃ​ពី​ផ្ទះ​ខ្មែរ​បុរាណ​

 

ហាង​ថ្មី​របស់​ប្រោ​ន​មួយ​នេះ​ត្រូវបាន​រចនា​ដោយ​កែច្នៃ​ផ្ទះ​បុរាណ​ខ្មែរ​អោយ​ក្លាយជា​សហគមន៍​បែប​សម័យ​ទំនើប ដែលជា​កន្លែង​ជួបជុំគ្នា​ញុំ​កាហ្វេ​កម្សាន្ត​។ ផ្នែក​ខាងក្នុង​មានការ​ដេ​គ័​រ​និយាយ​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ដែល​ប្រកបមុខរបរ​បែប​ស្រុកស្រែ​ចម្ការ​។ រីឯ​ខាងក្រៅ​វិញ​មាន​កន្លែង​ក្មេង​លេង និង​ទីធ្លា​ធំ​ទូលាយ​បែប​ធម្មជាតិ​។​

 

Brown Roastery TK សាខា​ទី​១៤ ច្នៃ​ពី​ផ្ទះ​ខ្មែរ​បុរាណ​

 

​តំណាង​ក្រុមការងារ ប្រោ​ន​ បាន​ពន្យល់​​ថា​៖«​គោលបំណង​ចម្បង​របស់​ប្រោ​ន គឺ​គាស់កកាយ​ឡើងវិញ​នូវ​វប្បធម៌​នា​សម័យបុរាណ​ដែល​គេ​ពុំ​ចាប់អារម្មណ៍​ឲ្យ​ក្លាយជា​សហគមន៍​ដែល​គេ​និយម​នាពេល​បច្ចុប្បន្ន​»​។

 

តំណាង​ក្រុមការងារ​ដដែល​បន្តថា​៖«​យើង​មាន​ក្រុមការងារ​ ដែលមានបទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ក្នុងការ​ឆុង​កាហ្វេ ដើម្បី​បម្រើ​ជូន​អតិថិជន​។ មិនតែប៉ុណ្ណោះយើង​មាន​ម្ហូបអាហារ​សម្បួរ​បែប និង​កាហ្វេ​ថ្មីៗ​ជាច្រើន​មុខ​មាន ដូចជា​៖  Cold Brew, Hand-Drip, Syphon និង​Piccolo Latte ជាដើម​»​។​

 

Brown Roastery TK សាខា​ទី​១៤ ច្នៃ​ពី​ផ្ទះ​ខ្មែរ​បុរាណ​

 

​ប្រោ​ន ខ​ហ្វ​ហ្វី គឺជា​ហាង​កាហ្វេ​ក្នុងស្រុក ដែលមាន​ការគាំទ្រ យ៉ាងច្រើន​កុះករ​ពី​សំណាក់ អតិថិជន​ខ្មែរ និង​បរទេស ដោយសារតែ​ការ​ផ្តោតទៅលើ គុណភាព​កាហ្វេ សេវាកម្ម និង ការ​ហ្វឹ​ត​ហាត់​ដល់​បុគ្គលិក។​

 

គួរបញ្ជាក់​ផងដែរ​ថា ប្រោ​ន ខ​ហ្វ​ហ្វី កំពុងតែ​សហការ​ជាមួយ សមាគម​សិល្បៈ​សុ​វណ្ណា​ភូមិ ដើម្បី​មូលនិធិ ក្នុងការ​រកប្រាក់​ឲ្យបាន ១​ម៉ឺនដុល្លារ ដើម្បី​យកមក​អភិរក្សល្ខោនស្បែក​ធំ​ខ្មែរ អោយ​គង់វង្ស​តទៅ​មុខ​ទៀត៕

 

អត្ថបទៈ ពាណិជ្ជកម្ម