ជន​ល្មើស​ផ្លូវ​ភេទនៅ​ឥណ្ឌូនេស៊ីនឹង​ត្រូវ​គ្រាវ ឬ​ប្រហារ​ជីវិត ក្រោម​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង

ជន​ល្មើស​ផ្លូវ​ភេទ នៅ​ឥណ្ឌូនេស៊ី អាច​នឹង​ត្រូវ​គ្រាវ (ប្រើ​ថ្នាំ) ឬ​ប្រហារ​ជីវិត ស្ថិត​ក្រោម​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង ដែល​បាន​អនុម័ត​ដោយ​សភា​ឥណ្ឌូនេស៊ី។

 

ជនល្មើស​ដែល​បាន​រំលោភ​បំពាន សមាជិក​ក្រុម​គ្រួសារ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ពី ១០ ទៅ ២០ឆ្នាំ ហើយ​តុលាការ អាច​ចេញ​ដីកា​បញ្ជា ឲ្យ​ដាក់​ទោស​គ្រាវ ទៀត​ផង។ ចំណែក​ឯ​ជនល្មើស ដែល​បាន​សម្លាប់​ជនរងគ្រោះ ឬ​បង្ក​របួស​រាងកាយ ឬ​ផ្លូវ​ចិត្ត​អចិន្ត្រៃយ៍ ឬ​ចម្លង​ជំងឺ​កាមរោគ អាច​ត្រូវ​ប្រហារ​ជីវិត។

 

ជន​ល្មើស​ផ្លូវ​ភេទនៅ​ឥណ្ឌូនេស៊ីនឹង​ត្រូវ​គ្រាវ ឬ​ប្រហារ​ជីវិត ក្រោម​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង

 

ការ​ផ្ដន្ទាទោស​ដ៏​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​ជំរុញ​ដោយ ករណី​រំលោភ​សេពសន្ថវៈ និង​សម្លាប់ ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ មាន​ឈ្មោះ​ថា Yuyun នៅ​លើ​កោះ Sumatra ដោយ​ក្រុម​បុរស និង​ក្មេង​ជំទង់ ចំនួន​១២​នាក់ កាល​ពី​ខែ​ឧសភា កន្លង​ទៅ។ រយៈ​ពេល ៣​ថ្ងៃ​ក្រោយ សាកសព​របស់​នាង ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​ព្រៃ​ទាំង​សភាព​អាក្រាត​កាយ និង​ចង​ជាប់។ ក្មេង​ជំទង់ ចំនួន ៧​នាក់ អាយុ​ចន្លោះ​ពី ១៦ ទៅ ១៧​ឆ្នាំ ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ។

 

គួរ​បញ្ជាក់​ថា ឥណ្ឌូនេស៊ី គឺ​ជា​ចំណុច​ក្តៅ​មួយ សម្រាប់​ជន​ប្រព្រឹត្តិ​បទ​ល្មើស​ផ្លូវភេទ ដែល​មក​ពី​លោក​ខាងលិច។ ឧក្រិដ្ឋ​ជន​ផ្លូវភេទ ជាង​១០០​នាក់ ដែល​មក​ពី​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ឃាត់​ខ្លួន គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក។ ឥណ្ឌូនេស៊ី គឺ​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដំបូង​គេ​បង្អស់ ដែល​ប្រើប្រាស់​ការ​គ្រាវ (ប្រើ​ថ្នាំ) ទៅ​លើ​ជន​ល្មើស​ផ្លូវភេទ។ ក្រៅ​ពី​នោះ រួម​មាន​ដូច​ជា ប្រទេស​រុស្ស៊ី ប៉ូឡូញ កូរ៉េខាងត្បូង និង​រដ្ឋ​មួយ​ចំនួន នៅ​សហរដ្ឋអាមេរិក។

 

ជន​ល្មើស​ផ្លូវ​ភេទនៅ​ឥណ្ឌូនេស៊ីនឹង​ត្រូវ​គ្រាវ ឬ​ប្រហារ​ជីវិត ក្រោម​ច្បាប់​ថ្មី​ដ៏​តឹងរ៉ឹង

 

ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ស្វាគមន៍ ដោយ​ក្រុម​អ្នក​ការពារ​កុមារ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ និង​សកម្មជន​សិទ្ធិ​មនុស្ស បាន​ចោទ​សួរ​អំពី​ប្រសិទ្ធភាព​របស់​វា។ លោក Arist Merdeka Sirait ប្រធាន​គណៈកម្មការ​ជាតិ​សម្រាប់​ការ​ការពារ​កុមារ (National Commission for Child Protection) បាន​និយាយ​ថា ច្បាប់​ថ្មី​នេះ អាច​នឹង​ផ្តល់​ស្នាម​ញញឹម​ឲ្យ​កុមារ នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail