កម្មវិធី«វេទិកាតារាថៃប្រចាំ PNN 2016» នឹងចាក់ផ្សាយឡើងវិញ លើកញ្ចក់ទូរទស្សន៍ភីអិនអិន

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងចាក់ផ្សាយឡើងវិញទាំងមូលពីកម្មវិធី  «វេទិកាតារាថៃប្រចាំPNN 2016» ដែលមានការចូលរួមពីសំណាក់ តារាសម្តែងថៃដ៏ល្បីពីរដួងគឺលោក James Jirayu
និងកញ្ញា Bella Ranee នាថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៧:០០-៩:០០យប់។ 

កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ភីអិនអិន បានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះថា « នៅថ្ងៃដដែលបន្ទាប់ពីចប់កម្មវិធី វេទិកាតារាថៃប្រចាំភីអិនអិន គឺក្រុមការងារយើង ទទួលដោយមានការសំណូមពរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្រតារាទាំងពីរដួង រួមជាមួយទស្សនិកជនភីអិនអិន សំណូមពរអោយចាក់ផ្សាយកម្មវិធីនេះឡើងវិញ ទើបក្រុមការងាររៀបចំកាត់ត និងចាក់ផ្សាយឡើងវិញ នៅថ្ងៃសៅរ៍ ទី១៥ តុលា វេលាម៉ោង ៧យប់ខាងមុខនេះ ។ ក្នុងនោះយើងឃើញថានៅថ្ងៃបន្តបន្ទាប់ក៏មានការចុះផ្សាយ នៅតាមបណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកមួយចំនួន កោតសរសើរនូវ ការសម្តែងរបស់តារាទាំងពីរដួង រួមជាមួយភាពមានសណ្តាប់ធ្នាប់របស់អ្នកគាំទ្រកម្ពុជា ជាពិសេសសារ ព័ត៌មានប្រទេសថៃក៏បានកោតសរសើរនូវទេពកោសល្យ សមត្ថភាព និងរូបសម្រស់របស់ពិធីការិនីភីអិនអិន កញ្ញា Jimmy ផងដែរ»។

សូមរំលឹកថា កាលពីថ្ងៃអាទិត្យទី ០៩ ខែតុលា ឆ្នាំ ២០១៦កន្លងទៅ ស្ថានីយ៍ទូរទស្សន៍ភីអិន
អិន បានធ្វើការផ្សាយផ្ទាល់ពីកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016»ពីផ្សារទំនើបអ៊ីអន ដោយមានការអញ្ជើញចូលរួមពី James និង Bella ហើយក៏មានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររាប់ពាន់នាក់ រួមជាមួយសំលេងហ៊ោរកញ្ជៀវពេញផ្សារទំនើបអ៊ីអន។
អ្វីដែលគួរអោយកត់សម្គាល់ផងដែរនោះ គឺនៅលើ Page PNN Drama Fan Club មានចំនួនអ្នក view, ចុច like, និងCommentsជាច្រើន ក្នុងនោះប្រិយមិត្តមួយចំនួន ក៏បានសម្តែងអារម្មណ៍រំភើប និងបានសំណូមពរមកកាន់ភីអិនអិន អោយមានរៀបចំព្រឹត្តិការណ៍ អញ្ជើញតារាល្បីៗមកសំដែងនៅកម្ពុជាបន្តបន្ទាប់ទៀត។

ដើម្បីជាការឆ្លើយតបទៅកាន់ប្រិយមិត្តអ្នកគាំទ្រ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នឹងបន្តអញ្ជើញតារាល្បីៗជាច្រើនរូបទៀតរបស់ប្រទេសថៃ TV3 និងតារាហុងកុង TVB ដើម្បីមកជួបផ្ទាល់ជាមួយប្រិយមិត្តអ្នកគាំទ្រនៅកម្ពុជា៕

ទស្សនាវីដេអូខ្លីសូមចុច៖  https://www.facebook.com/PNNDramaFanClub/videos/706280879528305/

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload