មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU

​ប្រភព​ស្និទ្ធ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បា​នប​ង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​ ជា​មេធាវី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (​អ​.​ប​.​ព​ អតីត​ អ​.​ប​.​អ​.​ព​)​ និង​ជា​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ ដែល​គ្រោង​នឹង​ចូលរួម​បោះ​ឆ្នោត​ប្រកួតប្រជែង​នៅ​ថ្ងៃអាទិត្យ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​ កំពុង​មាន​សំណុំរឿង​នៅ​ ACU​ ហើយ​ត្រូវ​ ACU​ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទឺ​២១​ ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​ អំពី​ករណី​ពាក់ព័ន្ធ​នឹង​អំពើ​រត់ការ​ ។​

​មេធាវី​ដែល​មាន​សំណុំរឿង​នៅ​ ACU​ នោះ​គឺ​ លោក​មេធាវី​ ឈី​ សម្បត្តិ​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៩៨​ ។​

មេធាវី​ ACU​ និង​ជា​បេក្ខភាព​ឈរឈ្មោះ​បោះ​ឆ្នោត​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ម្នាក់​ មាន​សំណុំរឿង​នៅ​ ACU

​លោក​ ឈី​ សម្បត្តិ​ អាយុ​ ៣៦​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០០៣​ មាន​អត្តលេខ​ ២៩៨​ និង​បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី​ ឈី​ សម្បត្តិ​ «​ Chhy​ Sambath​ Law​ Office​ »​ ។​ លោក​មេធាវី​រូប​នេះ​ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​មេធាវី​ប្រចាំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ទទួល​បាន​មេដាយមាស​ការងារ​ ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នាម​ជា​មេធាវី​ អ​.​ប​.​អ​.​ព​ ដោយ​អនុក្រឹត្យ​លេខ​៣៩១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០០៨​ ។​

​លោក​មេធាវី​ ឈី​ សម្បត្តិ​ បាន​ជាប់​ឆ្នោត​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៨​លំដាប់​លេខ​រៀង​ទី​២៧​ ទល់​សព្វថ្ងៃ​ និង​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១១​ (២០១៦-២០១៨)​ នៅ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ លោក​មេធាវី​ ឈី​ សម្បត្តិ​ ក៏​បាន​ឈរឈ្មោះ​ជា​បេក្ខជន​ប្រកួតប្រជែង​ផង​ដែរ​ ជាមួយ​បេក្ខជន​លេចធ្លោ​ គឺ​ឯកឧត្តម​មេធាវី​ សួន​ វិសាល​ អត្តលេខ​១៤៣​ ក្នុង​ចំណោម​បេក្ខជន​ចំនួន​៤​នាក់​ (​អាច​មាន​អ្នក​រត់​ចោលការ​ប្រកួត​)​ ៕​

Related

Loading...