កូរ៉េខាងត្បូង៖ មនុស្សស្លាប់ ១០នាក់ និង០៧នាក់របួស ដោយសារឆេះរថយន្តក្រុងមួយគ្រឿង នៅទីក្រុង Ulsan

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្ស ចំនួន១០នាក់ បានស្លាប់បាត់បង់ជីវិត និង ០៧នាក់ផ្សេងទៀត បានទទួលរងរបួសបន្ទាប់ពី រថយន្តក្រុងទេសចរណ៍មួយគ្រឿង បានឆាបឆេះយ៉ាងខ្លាំង នៅក្បែរទីក្រុង Ulsan ដែលស្ថិត នៅភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០១៦។

កូរ៉េខាងត្បូង៖ មនុស្សស្លាប់ ១០នាក់ និង០៧នាក់របួស ដោយសារឆេះរថយន្តក្រុងមួយគ្រឿង នៅទីក្រុង Ulsan

រថយន្តក្រុងមួយគ្រឿង ផ្ទុកភ្ញៀវទេសចរមួយក្រុម ដែលជាបុគ្គលិកចូលនិវត្តន៍ របស់ក្រុមហ៊ុន ផលិតសារធាតុគីមីមួយកន្លែង បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងប្រមាណ ១០៖១១នាទីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងទីក្រុងសេអ៊ូល) នៅលើបណ្តាយមហាវិថីមួយ ក្បែរទីក្រុង Ulsan។

កូរ៉េខាងត្បូង៖ មនុស្សស្លាប់ ១០នាក់ និង០៧នាក់របួស ដោយសារឆេះរថយន្តក្រុងមួយគ្រឿង នៅទីក្រុង Ulsan
នៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងនេះ មានតែមនុស្ស១០នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដំណើរ ទាំងអស់ចំនួន ២០នាក់ ដែលអាចភៀសខ្លួនចេញរួចពីក្នុងរថយន្ត ដោយបានប្រើពូថៅ សង្រ្គោះបន្ទាន់នៅក្នុងនោះ ដើម្បីវាយបំបែកកញ្ចក់ ប៉ុន្តែជាអកុសលអ្នកដ៏ទៃទៀតត្រូវបាន ឆេះស្លាប់នៅក្នុងរថយន្តដោយសារតែទ្វារគាំងជាប់។ ចំណែកឯ អ្នកដែលនៅរស់រានមានជីវិត ទាំង១០ ក្នុងនោះមនុស្ស០៧នាក់បានទទួលរងបួស ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរកន្លែងកើតហេតុ។

ដោយឡែកនៅក្នុងការស៊ើបអង្កេតបឋម ប៉ូលិសនិងភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើការសន្និដ្ឋានថា ដំបូងឡើយរថយន្តបានបែកកង់មុខផ្នែកខាងស្តាំ ហើយបានជ្រុលចង្កូតទៅប៉ះ និងអូសតាម បង្កាន់ដៃដែក អមដងផ្លូវចង្ងាយប្រហែល ២០០ម៉ែត្រ បន្ទាប់ពីការកកិតនោះ វាក៏បានបង្កឲ្យមានជា ភ្លើងឆាបឆេះឡើងតែម្តងទៅ៕

ប្រភព ៖ freshnewsasia

Loading...

  • កូរ៉េខាងត្បូង៖ មនុស្សស្លាប់ ១០នាក់ និង០៧នាក់របួស ដោយសារឆេះរថយន្តក្រុងមួយគ្រឿង នៅទីក្រុង Ulsan已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: