ប្តីប្រពន្ធ​ពិការ​ភ្នែក រៀបការ​ភ្លាម​ក៏ល្បី​ផ្សង​រកភូមិ​កូន​ក្មេង​ភ្លែត

ប្តីប្រពន្ធ​ពិការ​ភ្នែក រៀបការ​ភ្លាម​ក៏ល្បី​ផ្សង​រកភូមិ​កូន​ក្មេង​ភ្លែត

ភ្នំពេញ: ក្នុងសម្លៀកបំពាក់ខ្មែរសាមញ្ញ ខាងប្រុសខោខ្មៅ អាវស និងខាងស្រី សំពត់ខ្មៅ អាវស អង្គុយបត់ជើងផ្ទឹមទាំងទឹកមុខញញឹម នៅលើផ្ទះក្រាលរនាបឫស្សី ជុំដោយចាស់ទុំ លោកអាចារ្យ ព្រមនឹងរណ្តាប់រណ្តាផ្លែឈើមានក្បាលជ្រូកផង ពីពិធីផ្សំផ្គុំសែនព្រេនដូនតា បំពេញឫក្សវេលាបុរសស្រ្តីមួយគូឲ្យទៅជាគូស្វាមីភរិយានឹងគ្នាសមតាមគន្លងប្រពៃណី ខ្មែរ ក៏ទទួលបានការគាំទ្រនិងជូនពរឲ្យចេះរក្សាគ្នាលុះចាស់កោងខ្នង។

ប្តីប្រពន្ធ​ពិការ​ភ្នែក រៀបការ​ភ្លាម​ក៏ល្បី​ផ្សង​រកភូមិ​កូន​ក្មេង​ភ្លែត

ជាមួយនឹងសារជូនពរយ៉ាងច្រើនលើសលប់នោះ ក៏មានអ្នកបង្ហើបថា ប្តីប្រពន្ធពិការភ្នែកទាំងពីរនាក់ក៏មានគម្រោងផ្សងរកបុត្រផងដែរក្រោយពីពិធីក្រាបផ្ទឹមរៀបការនេះរួច។ បើទោះបីជាយ៉ាងណា គូស្នេហ៍បុរសស្រ្តីពិការភ្នែកទាំងពីរនាក់ ស្ថិតក្នុងវ័យដូចជារាងជ្រេបន្តិច ដែលទើបនឹងផ្សំផ្គុំជាស្វាមីភរិយា តាមគន្លងប្រពៃណី ក្រោមជំនូនផ្សារភ្ជាប់ពីចាស់ទុំយ៉ាងច្រើនកុះករនៅលើផ្ទះក្រាលរនាបឫស្សី នោះមិនត្រូវបានទម្លាយឲ្យមហាជនដឹងឡើយ ពីអាសយដ្ឋានដែលពួកគេរស់នៅ និងកន្លែងរៀបពិធីសែនព្រេនដូនតា។

បន្ថែមពីការបញ្ជាក់ក្នុងបណ្តាញសង្គមដដែលៗថា ពិធីរៀបការនៅខ្មែរ និងមានអះអាងជាច្រើនទៀតថា បានស្គាល់គូស្នេហ៍ពិការភ្នែកមួយគូនេះច្បាស់ណាស់ ពួកគេក៏សុទ្ធតែជាមនុស្សមានជំនាញ និងមានប្រាក់ខែទៀតផង ហើយទទួលបានការពេញចិត្តពេញថ្លើមពីចាស់ទុំពួកគេទាំងសងខាង ទើបកើតមាននូវពិធីរៀបការជាលក្ខណៈតូចតាចបែបនេះបាន។

សារជូនពរគូស្នេហ៍ពិការភ្នែកទាំងពីរនាក់នោះ បានជូនពរដូចៗគ្នាថា «សូមជូនពរឲ្យ បងប្រុស បងស្រី (អ្នកទាំងពីរ) ស្រឡាញ់គ្នារហូត និងចេះថែរក្សាគ្នាលុះចាស់កោងខ្នង ជាតិនេះជាតិណាប្រាថ្នាចង់បានអីក៏សូមឲ្យដូចក្ដីបំណងផងចុះណាបងប្រុសបងស្រី។ បើចិត្តបងប្រុសបងស្រីពិតជាស្រលាញ់គ្នាពិតៗមែនឲ្យបងទាំងពីរ អត់ឱនឲ្យគ្នាទៅវិញទៅមក ព្រោះជីវិតប្ដីប្រពន្ធគ្មានប្ដីប្រពន្ធមួយណាដែលថាមិនឈ្លោះគ្នានោះទេ មិនថាក្រឬក៏មាននោះទេ ដូច្នេះបងប្រុសបងស្រីត្រូវតែទទួលយកចំណុចនេះឲ្យបាន ហើយជីវិតប្ដីប្រពន្ធមិនត្រូវស្ដាប់ពាក្យគេច្រើនពេកទេ»។

ប្រភព ៖ postkhmer

Loading...

  • ប្តីប្រពន្ធ​ពិការ​ភ្នែក រៀបការ​ភ្លាម​ក៏ល្បី​ផ្សង​រកភូមិ​កូន​ក្មេង​ភ្លែត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: