សំដី​គ្រូ​ទាំង​៤​និយាយ​​​ក្នុង​សន្និសីទសារព័ត៌មាន ​​រសៀល​ថ្ងៃ​នេះ​

សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រុម​ គ្រូ​បង្វឹក​ទាំង​៤​សុទ្ធ​តែ​សម្តែង​ការ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016 នេះ និង​បញ្ជាក់​ថា ពួក​គាត់​សុទ្ធ​តែ​ត្រៀម​ខ្លួន​បាន​រួច​រាល់​ហើយ​ និង​​គោរព​ដៃ​គូ​ប្រកួត​រៀង​ៗ​ខ្លួន។

 

លោក Lee Tae Hoon គ្រូ​បង្វឹក​កម្ពុជា​និយាយ​ថា ​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ដំបូង​​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ម្ចាស់​ផ្ទះ​កម្ពុជា​ដែល​​ជួប​នឹង​ឡាវ។ ជម្រើស​ជាតិ​ឡាវ​ជា​ក្រុម​មួយ​ល្អ​ដែល​មាន​សមត្ថភាព​ និង​បច្ចេកទេស​ខ្ពស់។ ទោះ​យ៉ាង​ណា ​ក្រុម​របស់​លោក​ក៏​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​នេះ។

 

សំដី​គ្រូ​ទាំង​៤​និយាយ​​​ក្នុង​សន្និសីទសារព័ត៌មាន ​​រសៀល​ថ្ងៃ​នេះ​ លោក Lee Tae Hoon

 

លោក​ Fernando Rogério de Alcântara ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ទីម័រខាង​កើត​បាន​និយាយ​ថា លោក​ពិត​ជា​រំភើប​រីក​រាយ​ដែល​បាន​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ​នេះ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​ ក្រុម​របស់​លោក​បាន​ប្រកួត​មិត្តភាព​ចាញ់​កម្ពុជា ហើយ​លោក​យល់​ឃើញ​ថា ក្រុម​ទាំង​​​​៤​មាន​សមត្ថភាព​ប្រហាក់​​ប្រហែល​គ្នា​។ ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ បើ​ទោះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​មិន​សូវ​ទទួល​បាន​លទ្ធផល​​ល្អ​ក៏​ដោយ។
 

 សំដី​គ្រូ​ទាំង​៤​និយាយ​​​ក្នុង​សន្និសីទសារព័ត៌មាន ​​រសៀល​ថ្ងៃ​នេះ​លោក​ Fernando Rogério de Alcântara

 

លោក​ Valakone Phomphady ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវ​បាន​និយាយ​ថា លោក​អរគុណ​ខ្លាំង​ដល់​លោក​គ្រូ​កម្ពុជា​ដែល​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ក្រុម​​ឡាវ។ ថ្មី​ៗ​នេះ​ ​កម្ពុជា​​ប្រកួត​មិត្តភាព​​ទទួល​បាន​លទ្ធផល​ល្អ​​ដែល​និយាយ​បាន​ថា​ជា​ក្រុម​ល្អ​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​​​ចាំ​មើល​ថ្ងៃ​ស្អែក។ ​

 

 សំដី​គ្រូ​ទាំង​៤​និយាយ​​​ក្នុង​សន្និសីទសារព័ត៌មាន ​​រសៀល​ថ្ងៃ​នេះ​លោក​ Valakone Phomphady

 

លោក​ Mike Wong Mun Heng ​​គ្រូ​​បង្គោល​ជម្រើស​ជាតិ​ប៊្រុយណេ​​បាន​និយាយ​ថា ការ​ប្រកួត​នេះ​​លោក​សង្ឃឹម​កូន​ក្រុម​របស់​លោក​រីករាយ​ក្នុង​ការ​ប្រកួត​ ហើយ​ក្រុម​របស់​លោក​​ក៏​ត្រៀម​ខ្លួន​រួចរាល់​ហើយ។ ថ្វី​បើ​ក្រុម​របស់​លោក​មាន​សមាជិក​មក​ពី​លីគ​កំពូល​អង់គ្លេស​ ប៉ុន្តែ​លោក​ផ្តោត​សំខាន់​លើ​ក្រុម​ទាំង​មូល​ដោយ​មិន​ផ្តោត​លើ​ម្នាក់​ៗ​នោះ​ទេ។

 

 សំដី​គ្រូ​ទាំង​៤​និយាយ​​​ក្នុង​សន្និសីទសារព័ត៌មាន ​​រសៀល​ថ្ងៃ​នេះ​លោក​ Mike Wong Mun Heng ​​

 

អត្ថបទ៖ ជាន ចាន់រ៉ា​