​ពេល​ណា​គួរ​បារម្ភ​ថា អ្នក​អាច​មាន​ជំងឺមហារីក​ស្បែក​ទៅ​?

​ពេល​ណា​គួរ​បារម្ភ​ថា អ្នក​អាច​មាន​ជំងឺមហារីក​ស្បែក​ទៅ​?

​ជំងឺមហារីក​ស្បែក គឺជា​កោសិកា​ស្បែក ដែល​លូតលាស់​ខុស​ធម្មតា ហើយ​ភាគច្រើន​ជំងឺ​នេះ ច្រើន​តែ​កើត​ឡើង ក្រោយ​ពី​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​។ ហេតុដូច្នេះ​ហើយ ទើប​កន្លែង​ដែល​កើត​មាន​ជំងឺ​នេះ​ដំបូង​គេ គឺ​នៅ​លើ​ស្បែកក្បាល មុខ បបូរមាត់ ត្រចៀក ក​រ ទ្រូង ដៃ ប្រអប់​ដៃ និង​ជើង (​ស្ត្រី​)​។ ជំងឺមហារីក​ស្បែក​ប្រភេទ Melanoma គឺជា​ទម្រង់​មហារីក​មួយ​ប្រភេទ ដែល​កើតឡើ​នៅ​ត្រង់​តំបន់​ស្បែក​ណា​ដែល​ខ្មៅ ហើយក៏​ជា​កន្លែង​ដែល​មិន​ប៉ះពាល់ នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​ដែរ​។ វា​អាច​ជា​លក្ខណៈ​ប្រជ្រុយ ដែល​ក្លាយទៅជា​មហារីក​។ ភាគច្រើន វា​តែង​កើត​នៅ​លើ​ក្បាល និង​ក​។ ចំពោះ​ស្ត្រី​វិញ តែង​កើត​លើ​ជើង​ផ្នែក​ខាងក្រោម​។ យ៉ាងណាមិញ វា​ក៏​អាច​កើត​នៅក្រោម​ក្រចកដៃ ឬ​ជើង ក្រោម​សុដន់ ឬ​ក្លៀក​ដែរ​។​

​ខាងក្រោម​នេះ គឺជា​សញ្ញា​មួយ​ចំនួន ដែល​អាច​ប្រាប់​អ្នក​ថា គួរតែ​ដល់ពេល​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​ជំងឺមហារីក​ហើយ ៖

  • ​មាន​ដំបៅ​មួយ ដែល​មិន​ព្រម​ជា​សះ​សោះ ទោះបីជា​ថែទាំ​បានល្អ​យ៉ាងណាក៏ដោយ​
  • ​ប្រជ្រុយ​នោះ មាន​ការប្រែប្រួល​គែម​របស់​វា​ខ្លាំង
  • ​មាន​អារម្មណ៍​ថា ប្រជ្រុយ​នោះ​រមាស់ និង​ហូរ​ឈាម​រឹមៗ​
  • ​ប្រជ្រុយ​ស្រាប់តែ​ឈឺ​ភ្លាមៗ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។