​ទឹក​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​មហារីក​ប្រព័ន្ធ​អាហារ​

​ទឹក​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​មហារីក​ប្រព័ន្ធ​អាហារ​

​ការ​ញ៉ាំ​អ្វី​ក្តៅៗ​គឺជា​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ទូទៅ ព្រោះ​គេ​យល់​ថា​នៅពេលដែល​ពិសារ​ក្តៅ វា​គឺ​ល្អ​ចំពោះ​សុខភាព​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ញ៉ាំ​ក្តៅ​ពេក វា​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាហារ​របស់​អ្នក​។ តើ​វា​ប៉ះពាល់​ដូច​ម្តេចទៅ​?

​នៅពេល​ដែល​ឆុង​តែម្តងៗ មនុស្ស​មួយចំនួន​ចូលចិត្ត​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ចំនួន​១០០​អង្សា​សេ​ឆុង​ណាស់ ព្រោះ​គេ​យល់​ថា​ការ​ឆុង​បែបនេះ​ទើប​ស្លឹក​តែ​អាច​បញ្ចេញ​សារធាតុ​មក​អស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​នៅពេល​ដែល​អ្នក​ញ៉ាំ​ទឹក​ដែល​មាន​សីតុណ្ហភាព​លើសពី​៦៥​អង្សា​សេ អត្រា​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រព័ន្ធ​អាហារ​គឺ​ខ្ពស់​ណាស់​។ ដូចនេះ​មិន​ថា​អ្នក​ញ៉ាំ​ទឹកតែ កាហ្វេ ឬ​សម្ល​នោះទេ អ្នក​គួរតែ​ញ៉ាំ​ពេល​ក្តៅ​អ៊ុនៗ ដោយ​មិន​ត្រូវ​ពិសារ​ពេល​ដែល​ក្តៅ​ខ្លាំង​នោះទេ ប្រសិន​ជា​អ្នក​ចង់​បាន​សុខភាព​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។