​របៀប​សម្គាល់​អាការៈ​ដំបូង​របស់​ជំងឺមហារីក​

​របៀប​សម្គាល់​អាការៈ​ដំបូង​របស់​ជំងឺមហារីក​

​ជំងឺមហារីក​គឺជា​ឃាតករ​មុខស្ងួត​មួយ​ប្រភេទ ដែល​មនុស្ស​ជាច្រើន​តែងតែ​ខ្លាចរអា​វា​ជានិច្ច​។ យ៉ាងណាមិញ តាម​ការសិក្សា​ថ្មី​របស់​ប្រទេស​អង់គ្លេស​បាន​បង្ហាញថា ជំងឺមហារីក​ខ្លះ​គឺ​មាន​រោគសញ្ញា​កើតមាន​នៅ​លើ​ស្បែក​ដែរ​។ ដូច្នេះ បើសិនជា​មហារីក​នោះ​ត្រូវបាន​កំណត់​រោគវិនិច្ឆ័យ​ទាន់ពេលវេលា វា​អាច​នឹង​ព្យាបាល​បាន​។ ខាងក្រោម​នេះ​គឺជា​អាការៈ​ភ្លាមៗ​មួយចំនួន​របស់​ជំងឺមហារីក​ដែល​អ្នក​គួរតែ​កត់សម្គាល់​៖

ហូរឈាម ឬ​ជាំ​លើ​ស្បែក​មិន​បាត់​
​អាការៈ​ដំបូង​គេ​មួយ​នៃ​ជំងឺមហារីក​គ្រាប់​ឈាមស​គឺ​ហូរឈាម ឬ​ជាំ​លើ​ស្បែក​មិន​ងាយ​បាត់​ទៅ​វិញ​។ នេះ​ដោយសារ​តែ​កោសិកា​គ្រាប់​ឈាម​ក្រហម​មិន​អាច​ធ្វើការ​បាន​យូរ និង​បង្ក​ជាការ​កកឈាម​តែម្តង​។

ប្រែប្រួល​ក្រចក​
​ការ​ពីមុនៗ ខ្ញុំ​បាន​បង្ហាញ​ច្រើន​ណាស់​ហើយ​អំពី​ការយកចិត្តទុកដាក់​ទៅលើ​ក្រចកដៃ ព្រោះ​វា​អាច​ជា​អាការៈ​ជំងឺ​មួយ​ក្នុង​ខ្លួន​យើង​។ ជំងឺ​មួយ​ក្នុងចំណោម​នោះ​ដែរ​គឺ មហារីក​សួត​តែម្តង ដែល​វា​ធ្វើឲ្យ​គែម​របស់​ក្រចកដៃ​រីក​ធំ ហើយ​ជំងឺមហារីក​ស្បែក​វិញ​គឺ មាន​ស្នាម​ខ្មៅ ឬ​ថ្នោត​នៅ​ផ្នែក​ខាងក្រោម​របស់​ក្រចក និង​មហា​រីកថ្លើម​វិញ​គឺ​ក្រចក​ទៅជា​ស្លេក និង​សស្កូស​តែម្តង​។

​មាន​ដុំ​សាច់​
​ការ​ដែល​មាន​ដុំ​សាច់​ច្រើន​គឺជា​អាការៈដ៏​ចំបង​មួយ​ចំនួន​នៃ​ជំងឺមហារីក ហើយ​ក៏​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ភ័យ​ខ្លាច​ផង​ដែ​រ​ដោយសារ​តែ​វត្តមាន​របស់​វា​។ ធម្មតា​ជំងឺមហារីក​ច្រើន​ប្រភេទ​ខុសៗ​គ្នា​តែ​តែ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ទឹករងៃ​ជា​ញឹកញាប់​។ ការប្រែប្រួល​ទាំងនេះ​នឹង​បង្ក​ជាការ​រីក​ធំ​នៃ​ដុំ​សាច់​ណាមួយ​នៃ​រាងកាយ​របស់​យើង​។ ដុំ​សាច់​ខ្លះ​អាច​ជា​ដុំ​សាច់​កាច ហើយ​ខ្លួ​ទៀត​ស្លូត​។ ដូច្នេះ​ដើម្បី​ដឹង​ថា​វា​កាច់​ឬ​ស្លូត​នោះ​ទាល់តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ធ្វើតេស្ត​។

ហើម​មុខ​
​នេះ​គឺជា​រោគ​សញ្ញា​មួយ​ដែល​ច្រើនតែ​មើលរំលង ព្រោះ​តែ​វា​តែងតែ​អាច​ទាត់​ចោល​បាន​ដោយសារតែ​មាន​លក្ខណៈ​ដូចគ្នា​នឹង​ការ​ប្រតិកម្ម​នឹង​អាហារ ឬ​គ្រឿង​ផាត់​មុខ​។ និយាយ​ទៅ​គឺ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា ការ​ហើម​មុខ និង​ក គឺជា​សញ្ញា​បញ្ជាក់ថា​មាន​ជំងឺមហារីក​សួត​ឡើយ​។ ដើម្បី​រក​ឃើញ​ថា អ្នក​មាន​ជំងឺ​នេះ​ឬ​អត់ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។

​ហើម​សុដន់​
​អាការៈ​ជំងឺ​មហារី​កដំ​បូង​មួយចំនួន​អាច​មាន​ការឡើង​កន្ទួល​ក្រហម រមាស់ និង​ហើម​នៅ​សុដន់​។ ខណៈ​ដែល​វា​អាច​បញ្ជាក់​ថា​អ្នក​កំពុង​តែ​មក​រដូវ ឬ​ដោយសារតែ​អាវទ្រនាប់​តឹង​ពេក​នោះ អ្នក​គួរតែ​ពិគ្រោះ​រឿងនេះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​ករណី​សង្ស័យ​។​

ក្បាល​សុដន់​ប្រែប្រួល​
​ការយកចិត្តទុកដាក់​ទៅលើ​ក្បាល​សុដន់​អាច​ជួយ​អ្នក​ចៀសផុត​ពី​ជំងឺមហារីក​បាន​។ នៅពេល​ក្បាល​សុដន់​ស្រាប់តែ​លឹប​ចូលក្នុង សំប៉ែត​ខ្លាំង ឬ​លាន​ខុស​ទំនង វា​សុទ្ធតែ​អាច​បញ្ជាក់បាន​ថា​ជា​សញ្ញា​របស់​មហារីក​សុដន់​បាន​ទាំងអស់​។ ដូច្នេះ​គួរតែ​ពី​ក្រោះ​ជាមួយ​គ្រូពេទ្យ​ផង​នៅ​ពេល​អ្នក​សម្គាល់​ឃើញ​អាការៈ​បែបនេះ​។

ឈឺ​បំពង់ក​
​ការ​ឈឺបំពង់ក​ដែល​រហូត​ដល់​ងាយ​នឹង​ចេញ​ឈាម គឺជា​សញ្ញា​បញ្ជាក់ថា អ្នក​ស្ថិតក្នុង​ជំងឺមហារីក​ស្បែក​ប្រភេទ Squamous Cell Carcinoma, Melanoma និង Basal Cell Carcinoma ហើយ​។

​សរុបសេចក្តី​មក វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​សម្គាល់​ដឹង​អំពី​អាការៈ​ទាំងអស់​នេះ​ថា​ជា​ជំងឺ​មហារីក ព្រោះថា វា​មាន​លក្ខណៈ​ប្រហាក់​ប្រែល​នឹង​ជំងឺ​ផ្សេងៗ​ទៀត​។ ពេលខ្លះ យើង​គិតថា​វា​ជា​រឿង​ធម្មតា​ទេ ហើយ​ពេល​ខ្លះ​ក៏​អាច​ទាត់​វា​ចោល​ដោយសារ​តែ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​។ រោគសញ្ញា​ខ្លះ​គឺមាន​តិចតួច​ណាស់​រហូតដល់​មិនសូវ​ខ្វល់​នឹង​វា​ទៀត​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​យល់​ថា​អាកា​រៈទាំង​នោះ​កើតឡើង​ច្រើន ឬ​ញឹកញាប់​ខុស​ធម្មតា យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្រាយ​ចំងល់​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។