​ក្រោយ​ដាច់​សរសៃឈាម​ខួរក្បាល អ្នកជំងឺ​អាច​ប្រែប្រួល​អារម្មណ៍​មែន​ទេ​?

​ក្រោយ​ដាច់​សរសៃឈាម​ខួរក្បាល អ្នកជំងឺ​អាច​ប្រែប្រួល​អារម្មណ៍​មែន​ទេ​?

​គ្រោះថ្នាក់​ខួរក្បាល និង​ការបាត់បង់​មុខងារ ដោយសារ​តែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល អាច​នាំអោយ​មាន​ការផ្លាស់​ប្តូរ​អារម្មណ៍​។ ភ្លាមៗ ក្រោយ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ អ្នក​អាច​មាន​បញ្ហា ក្នុង​ការគ្រប់គ្រង​អារម្មណ៍​របស់​អ្នក​។ អារម្មណ៍​របស់​អ្នក អាច​ប្រែប្រួល​លឿន​ជាង​អារម្មណ៍ ដែល​អ្នក​មាន​ពី​មុន​។ ឧទាហរណ៍ អ្នក​អាច​ចាប់ផ្តើម​យំ​ភ្លាមៗ ឬ​សើច​ដោយ​មិន​មាន​មូលហេតុ​។ ជាធម្មតា បញ្ហា​នេះ នឹង​បាត់​ទៅ​វិញ​នៅពេល​ណា​មួយ​។​
​វា​នឹង​យល់ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត មិន​សប្បាយចិត្ត ឬ​ធុញ នៅពេល​ដែល​អ្នក​មាន​បញ្ហា ដែល​បង្កឡើង​ដោយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​។ ប្រតិកម្ម​ទាំងនេះ គឺ​ទូទៅ​កើត​ក្រោយ​ក្រោយ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​បញ្ហា​នេះ អាច​ត្រូវបាន​ព្យាបាល​បាន​។ វា​ជា​រឿង​សំខាន់ ដើម្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ អំពី​អារម្មណ៍​ដែល​អ្នកមាន ដូចនេះ គាត់​អាច​ជួយ​បាន​៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
កុម្ភៈ ឆ្នាំ
2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។