ជំងឺ​ធ្លាក់​ទឹកចិត្ត ក្រោយពេល​ដាច់​សរសៃឈាម​ខួរក្បាល បាន​ផ្សារភ្ជាប់​ទៅនឹង បញ្ហា​នៃ​ការ​គេង​

ជំងឺ​ធ្លាក់​ទឹកចិត្ត ក្រោយពេល​ដាច់​សរសៃឈាម​ខួរក្បាល បាន​ផ្សារភ្ជាប់​ទៅនឹង បញ្ហា​នៃ​ការ​គេង​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​រស់រាន​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត អាច​មាន​ហានិភ័យ​ខ្ពស់​លើ បញ្ហា​នៃ​ការ​គេង​។​
​ដោយយោង​តាម​អ្នកឯកទេស បញ្ហា​នៃ​ការ​គេង គឺ​កើតមាន​ជាទូទៅ ក្រោយ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង ការចុះ​ខ្សោយ​នៃ​បញ្ហា​សុខភាព​។​
​ចំពោះ​ការស្រាវជ្រាវ​ថ្មី ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បាន​មើល​ទៅលើ​អ្នកជំងឺ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ដោយ​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល​នេះ ចំនួន​ជិត ៣០០ នាក់​។ ពួកគេ​បាន​រកឃើញថា ច្រើនជាង ១/៥ នៃ​ពួក​គេ គេ​ង​បាន​តិចជាង ៦ ម៉ោង​ក្នុង​មួយ​យប់ៗ ខណៈ​ដែល​ពួកគេ កំពុងតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​នោះ​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ៣ ខែ​ក្រោយ​មក ៤៤ ភាគរយ​នៃ​អ្នកជំងឺ ១៩៩ នាក់ ដែល​បាន​បំពេញ​ចំពោះ​ការតាមដាន​នោះ នៅតែ​មាន​បញ្ហា​នៃ​ការ​គេង ដូច​ជា​ការ​ភ្ញាក់​ញឹកញាប់ នៅពេល​គេង​យប់ និង​គេង​បាន​តិច​។​
​អ្នកស្រាវជ្រាវ ស្មី ជូវ វ័ន (Smi Choi Kwon) បាន​រកឃើញថា ៣៩ ភាគរយ​នៃ​អ្នកជំងឺ បាន​គេង​ថ្ងៃ​ច្រើនជាង មុន​នឹង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ពួកគេ​នោះ​។ ការ​គេង​ថ្ងៃ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​អស់កម្លាំង បរិមាណ​នៃ​ការខូចខាត​ខួរក្បាល ដែល​ត្រូវបាន​ទាក់ទង​ទៅនឹង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជា​មនុស្ស​ស្រី​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រើប្រាស់​ឧបករណ៍ ដើម្បី​មើល​ថា​តើ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បាន​ប៉ះពាល់​ដល់​ខួរក្បាល​នៅ​កន្លែង​ណា ចំពោះ​អ្នកជំងឺ ៥៤ នាក់​នោះ​។ ជាពិសេស ពួកគេ​បាន​មើល​លើ​ផ្នែក​ខាងក្រៅ​នៃ​ខួរក្បាល ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​មុខងារ​ចលនា និង​ការដឹង​ញាណ ក៏​ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ដូចនេះ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​ប៉ះពាល់​លើ​ខួរក្បាល​ផ្នែក​ខាងក្រៅ​នោះ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​ជ្រៅ នៅ​ក្នុង​ខួរក្បាល ដែល​ហាក់ដូចជា​ប៉ះពាល់​ដល់​ការ​គេង​៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
កុម្ភៈ ឆ្នាំ
2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ជំងឺ​ធ្លាក់​ទឹកចិត្ត ក្រោយពេល​ដាច់​សរសៃឈាម​ខួរក្បាល បាន​ផ្សារភ្ជាប់​ទៅនឹង បញ្ហា​នៃ​ការ​គេង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:សុខភាពស្ដ្រី
Tags: