អ្វី​ដែល​បង្កើន ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បណ្តោះអាសន្ន​? ​

អ្វី​ដែល​បង្កើន ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បណ្តោះអាសន្ន​? ​

កត្តា​ហានិភ័យ ចំពោះ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បណ្តោះអាសន្ន និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អចិន្ត្រៃយ៍ រួម​មាន​អ្នក​ដែល​អ្នក​អាច​ព្យាបាល ឬ​ផ្លាស់ប្តូរ និង​អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​បាន​។​
​កត្តា​ហានិភ័យ ដែល​អ្នក​អាច​ព្យាបាល ឬ​ផ្លាស់ប្តូរ​បាន​រួម​មាន ៖
-​    ​ជំងឺលើសឈាម​
-​    ​ជំងឺ​ចង្វាក់បេះដូង Atrial Fibrillation
-​    ​ជំងឺ​ទឹកនោម​ផ្អែម​
-​    ​ការជក់បារី​
-​    ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​
-​    ​ផឹកស្រា​ច្រើន​
-​    ​លើស​ទម្ងន់​
-​    ​មិន​ធ្វើ​លំ​ហាត់ប្រាណ​។​
​កត្តា​ដែល​អ្នក​មិន​អាច​ផ្លាស់ប្តូរ​បាន រួមមាន ៖
-​    ​អាយុ ៖ ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បណ្តោះអាសន្ន និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អចិន្ត្រៃយ៍​កើនឡើង ទៅតាម​អាយុ​។​
-​    ​ជាតិ​សាសន៍ ៖ ជនជាតិ​អាមេរិក អាហ្វ្រិក​ជាដើម មាន​ហានិភ័យ​ខ្ពស់ជាង អ្នក​ដែល​មាន​ជាតិ​សាសន៍​ដទៃ​ទៀត​។​
-​    ​ភេទ ៖ ស្ត្រី​មាន​ហានិភ័យ​ខ្ពស់ នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​ជាង​បុរស​។ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី ៥៥ ទៅ ៧៥ ឆ្នាំ ប្រហែល ២ នាក់​ក្នុងចំណោម​ស្ត្រី ១០ នាក់ មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ម្នាក់ ឬ​ពីរ​នាក់ ក្នុងចំណោម​បុរស ១០ នាក់ នឹង​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​
-​    ​ប្រវត្តិ​គ្រួសារ ៖ ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គឺ​ខ្ពស់​ប្រសិនបើ​ឪពុក ឬ​ម្តាយ បងប្រុស ឬ​ប្អូនប្រុស បងស្រី ឬ​ប្អូនស្រី​ធ្លាប់​មាន​ជំងឺ​នេះ​។​
-​    ​មាន​ប្រវត្តិ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ស្រាប់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កុម្ភៈ ឆ្នាំ
2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។