​វិធី​ការពារ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​វិធី​ការពារ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​សព្វថ្ងៃនេះ មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​អាច​ប្រឈមមុខ​ទៅ​នឹង​ជំងឺ​នេះ ហើយ​វា​ជា​ជំងឺ ដែល​គួរឱ្យខ្លាច​បំផុត​។ ដូចនេះ តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​ការពារ​ជំងឺ​នេះ​បាន​?
1.​    ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព ឱ្យបាន​ទៀងទាត់ ទៅតាម​អាយុ​អ្នក​។ បើ​អ្នក​អាយុ ៤០ ឆ្នាំ​ឡើង​ទៅ អ្នក​គួរតែ ៣ ឆ្នាំ ពិនិត្យ​ម្តង ហើយ​ប្រសិនបើ ៦៥ ឆ្នាំ ឡើងទៅ អ្នក​ត្រូវ​តែ​មួយ​ឆ្នាំ​ពិនិត្យ​ម្តង​។​
2.​    ​ត្រូវតែ​វាស់​សម្ពាធ​ឈាម និង​ពិនិត្យមើល​ជាតិ​ស្ករ ឱ្យបាន​ញឹកញាប់​។​
3.​    ​បុគ្គល​ដែល​មាន​ជំងឺលើសឈាម ទឹកនោម​ផ្អែម ឬ​ជំងឺ​បេះដូង គួរតែ​អនុវត្ត​តាម​វេជ្ជបញ្ជា ដោយ​ស្តាប់​តាម​គ្រូពេទ្យ ហើយ​លេបថ្នាំ​ឱ្យបាន​ទៀងទាត់​។​
4.​    ​ត្រូវតែ​មាន​ទម្លាប់​ល្អ ក្នុង​ការរស់នៅ ដូចជា ៖
•​    ​ពេលព្រឹក ក្រោក​ពី​គេង ត្រូវ​ផឹកទឹក​។​
•​    ​ត្រូវ​កាត់បន្ថយ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ឬ​អាហារ​ដែល​ប្រៃ​ពេក​។​
•​    ​ត្រូវ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
•​    ​មិន​ត្រូវ​បរិភោគ​អាហារ​កំប៉ុង​ច្រើន​។​
•​    ​ត្រូវ​មាន​ទម្លាប់​ល្អ ដោយ​ក្នុង​មួយអាទិត្យ ត្រូវតែ​ហាត់ប្រាណ​ឱ្យបាន ៣ ដង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មីនា ឆ្នាំ
2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។