រោគសញ្ញា​ព្រមាន នៃ​ជំងឺ​សរសៃឈាម​បេះដូង​

រោគសញ្ញា​ព្រមាន នៃ​ជំងឺ​សរសៃឈាម​បេះដូង​

​រោគសញ្ញា​ចំបង នៃ​ជំងឺ​សរសៃឈាម​បេះដូង គឺ​ការ​ចុក​ក្នុង​ដើមទ្រូង​។ ការ​ឈឺ​ចុកចាប់​នេះ នឹង​ធ្វើឲ្យ​អ្នកជំងឺ​នៅ​មិនសុខ គ្មាន​ផាសុកភាព ឡើង​សម្ពាធ​ឈាម មាន​អារម្មណ៍​ថា តឹង​ណែន​ក្នុង​រាងកាយ ឬ​ក្រហាយ​ក្នុង​ពោះ​ជាដើម​។

វា​អាច​ច្រឡំ​គ្នា នឹង​អាការៈ​នៃ​ជំងឺរលាក​ក្រពះ ឬ​អាហារ​មិន​រលាយ​ផងដែរ​។ ការ​ឈឺ​ចុកចាប់​នេះ ក៏​អាច​កើតឡើង នៅ​លើ​ស្មា ដ ក និង​ខ្នង​ផងដែរ​។​
​រោគសញ្ញា​ផ្សេងៗ​ទៀត នៃ​ជំងឺ​សរសៃឈាម​បេះដូង មានដូចជា ៖

•​    ​ពិបាក​ដកដង្ហើម (​ដកដង្ហើម​ខ្លី​)
•​    ​ញ័រ​ដើមទ្រូង (​លោត​ខុស​ចង្វាក់​)
•​    ​បេះដូង​ដើរ​លឿន​ជាង​ធម្មតា​
•​    ​ខ្សោយ អស់កម្លាំង​
•​    ​វិលមុខ​
•​    ​ចង្អោ​រ ឬ​ក្អួត​
•​    ​បែកញើស​ស្អិត​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។