អនុវត្ត​ដូចនេះ​ត្រឹម​តែ​ពីរ​ទៅ​បី​វិនាទី​ប៉ុណ្ណោះ​គឺ​អាច​ដឹង​ថា​អ្នក​មាន​បញ្ហា​បេះដូង​ឬ​អត់​?

អនុវត្ត​ដូចនេះ​ត្រឹម​តែ​ពីរ​ទៅ​បី​វិនាទី​ប៉ុណ្ណោះ​គឺ​អាច​ដឹង​ថា​អ្នក​មាន​បញ្ហា​បេះដូង​ឬ​អត់​?

​តើ​អ្នក​ចង់​ដឹង​ពី​សុខភាព​បេះដូង​របស់​អ្នក​ទេ ? នេះ​គឺជា​វិធី​ដ៏​សាមញ្ញ​បំផុត ដែល​អាច​ជួយ​អ្នក​ឲ្យ ដឹង​ពី​ស្ថានភាព​បេះដូង​របស់​អ្នក​បាន​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា​មនុស្ស​ដែល​មាន​មេជើង​ទន់ គឺ​ហាក់​នឹង​មាន​បេះដូង​ដែល​មាន​សុខភាព​ល្អ​។​

ដើម្បី​ធ្វើ​តេស្ត​នូវ​វិធីសាស្ត្រ​នេះ អ្នក​ត្រូវ​អង្គុយ​នៅលើ​ឥដ្ឋ ដោយ​ដាក់​សណ្តូកជើង​ទាំងពីរ   របស់​អ្នកឲ្យត្រង់ ហើយ​ដាក់​មេជើង​ចុច​ឡើង​លើ​ឲ្យ​ត្រង់​ផងដែរ​។ បន្ទាប់មក ព្យាយាម​ប៉ះ​មេជើង​របស់​អ្នក​ដោយ​ប្រើ​ដៃ ។ ប្រសិនបើ​អ្នក​ប៉ះ​វា​បាន នោះ​គឺថា​រាងកាយ​របស់​អ្នក​អាច​បត់បែន​បាន​គ្រប់គ្រាន់ ហើយ​វា​មានន័យ​ថា បេះដូង​របស់​អ្នក គឺ​រឹងមាំ​និង​មាន​សុខភាព​ល្អ ។​

ការសិក្សា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សហរដ្ឋ​អា​មេ​រិច និង​មាន​អ្នកចូលរួម​ចំនួន ៥២៦​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ​៨០​ឆ្នាំ ។ នៅ​ចុងបញ្ចប់​នៃ​ការសិក្សា វា​បាន​បង្ហាញថា​អ្នកចូលរួម​ដែលមាន​ជំងឺ​បេះដូង គឺ​មិន​អាច​ប៉ះ​មេជើង​របស់​ពួកគេ​បាន​ទេ​។ ការស្រាវជ្រាវ​នេះ បាន​បង្ហាញ​នូវ​ទំនាក់ទំនង​រវាង រាងកាយ និង​ភាពយឺត​របស់​អាទែ ជាពិសេស​វា​កើត​មាន​ក្នុងចំណោម​អ្នកចូលរួម ដែល​មាន​អាយុ​លើសពី​៤០​ឆ្នាំ ។​

សាកល្បង​វិធី​នេះ​ទាំងអស់គ្នា ប្រសិនបើ​អ្នក​អាច​ប៉ះ​មេជើង​របស់​អ្នក​ខណៈពេល​ដែល​អ្នក ដាក់​ដងខ្លួន​ឲ្យ​ត្រង់​បែបនេះ នោះ​បានន័យថា​បេះដូង​របស់​អ្នក​គឺ​ស្ថិតក្នុង​ស្ថានភាព​ល្អ​បំផុត​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​អាច​ទេ នោះ​អ្នក​គួរតែ​ទៅ​ជួប​ប្រឹក្សា​ជាមួយនឹង​គ្រូពេទ្យ​ឯកទេស​៕

ប្រភព​៖ healthadviceteam
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។