សញ្ញា​ព្រមាន​ដែល​បញ្ជាក់ថា បេះដូង​របស់​អ្នក ដើរ​មិន​ស្រួល​នោះទេ​

សញ្ញា​ព្រមាន​ដែល​បញ្ជាក់ថា បេះដូង​របស់​អ្នក ដើរ​មិន​ស្រួល​នោះទេ​

​ជំងឺ​បេះដូង ដែល​គេ​ឧស្សាហ៍​ជួបប្រទះ មានដូចជា ការ​គាំងបេះដូង ខ្សោយបេះដូង ជំងឺ​ប្រឹស​បេះដូង​។​ល​។

​យ៉ាងណាមិញ សម្រាប់​មនុស្ស​ទូទៅ មិន​ងាយ​បែងចែក​ដឹងថា វា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​ទេ ដូច្នេះ វា​មាន​សារៈសំខាន់ ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​តែ​អាច​តាមដាន និង​ដឹង​មុន​ខ្លះៗ អំពី​រោគសញ្ញា​ព្រមាន នៃ​ជំងឺ​បេះដូង ដែល​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​។​

​ជំងឺ​បេះដូង​ខុសគ្នា អាច​មាន​រោគសញ្ញា​ដូចគ្នា ឬ​ខុសគ្នា ដូច្នេះ បើ​អ្នក​សង្ស័យ ឬ​មិន​ស្រួល​ក្នុង​ខ្លួន ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ជាបន្ទាន់​។​

​ខាងក្រោម​នេះ គឺជា​រោគសញ្ញា​ព្រមាន​មួយចំនួន ដែល​បញ្ជាក់ថា បេះដូង​របស់​អ្នក កំពុង​មាន​បញ្ហា ឬ​ដើរ​មិន​ស្រួល​នោះទេ​។​
-​    ​តឹង​ណែន​ក្នុង​ដើមទ្រូង​
-​    ​ឈឺ ឬ​ក្រហាយ​ក្នុង​ទ្រូង ដែល​ជា​ញឹកញាប់ វា​ច្រឡំ​ទៅ​នឹង​ជំងឺ​រលាក​ក្រពះ​
-​    ​ឈឺ ឬ​តឹង​ណែន នៅ​ដើមដៃ ក និង​ស្មា​
-​    ​រឹង​ថ្គាម ឬ​ឈឺ​ថ្គាម​
-​    ​ពិបាក​ដកដង្ហើម​
-​    ​ញ័រ​ដើមទ្រូង​
-​    ​ខ្សោយ អស់កម្លាំង​
-​    ​ស្ពឹក​ដៃ ស្ពឹក​ជើង​
-​    ​ចង្អោ​រ ឬ​ក្អួត​
-​    ​មាន​អារម្មណ៍​ថា​ហត់ ព្រោះ​បេះដូង​ដើរ​ញាប់​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។